Home » » រឿង បុរសសាវា

រឿង បុរសសាវា

ដោយ PUZEE ថ្ងៃ Tuesday, December 18, 2012 | ម៉ោង 6:30 PM

ត្រូវស្មោះមួយនឹងមួយ
     មាន​បុរស​ម្នាក់​អាយុ​៣០​ឆ្នាំ​បាន​ស្រឡាញ់​នារី​ម្នាក់ ហើយ​នេះ​គឺ​ជា​ស្នេហា​លើក​ទី​១​របស់​គាត់​ ។ គាត់​មិន​ដែល​ជួប​នារី​ណា​ស្អាត​ដូច​នារី​ម្នាក់​នេះ​ទេ​ ស្អាត​ក៏​ស្អាត​ សំដី​ក៏​ពិរោះ​ ចរិត​ប្ញក​ពារ​ក៏​ស្លូត​បូត​ សុភាព​រាបសា​ ។ គាត់​មាន​បំណង​ចង់រៀប​ការ​ជាមួយ​នារី​នោះ​ រួច​ក៏​បាន​ទាក់​ទង​ស្រឡាញ់​គ្នាជាមួយ​នាង​ ។ មួយ​រយៈ​ក្រោយ​មក​ នាង​បាន​នាំ​គាត់​ទៅ​លេង​ផ្ទះ​ ដើម្បី​ស្គាល់​សាច់​ញាតិ​សង​ខាង ។ ទៅ​ដល់​ផ្ទះ​នារី​នោះ​ភ្លាម​ ស្រាប់​តែ​ប្អូន​ស្រី​ទី២​របស់​នាង​ចេញ​មក​ជម្រាប​សួរ​ ។ នារី​ជា​ប្អូន​នេះ​កាន់​តែ​ស្អាត​ គឺ​ស្អាត​ជាង​បង​ស្រី​នោះ​ទៅ​ទៀត​ សក់​ខ្មៅ​រលោង​ ចិញ្ចើម​ខ្វង់​ រាង​ខ្ពស់​ ល្មម​សម​នឹង​ដង​ខ្លួន សាច់​ស​ខ្ចី ។ បុរស​នោះ​ក៏​ចាប់​ចិត្ត​ប្រតិព័ទ្ធ​លើ​នារី​ជា​ប្អូន​វិញម្តង​ ។ ពេល​នេះ​ទិស​ដៅ​អង់​តែន​ត្រូវ​បង្វែរ​មក​រក​ប៉ុស្តិ៍​ថ្មី គាត់​ចាប់​ផ្តើម​ស្រលាញ់​នារី​ប្អូន​ ហើយ​តែង​តែ​ទៅ​លេង​ផ្ទះ​នារី​ទាំង​ពីរ​នេះ​ជា​ញឹក​ញាប់ ។ បី​ខែ​ក្រោយ​មក​ប្អូន​ស្រី​ទី៣​ដែល​រស់នៅ​បរទេស​បាន​មកលេង​នឹង​បង​ស្រី​ ។​ ប្អូន​ស្រី​កាន់​តែ​ស្អាត​ គឺ​ស្អាត​ជាង​បង​ស្រីទី១ និង​បង​ស្រី​ទី២ទៅ​ទៀត ស្អាត​ទាំង​រូប​ ស្អាត​ទាំង​រាង ស្អាត​ទាំង​មុខ​ ស្អាត​ទាំង​មាត់ សាច់​ស​ខ្ចី​ទ្រលុក​ទ្រលន់​ ដំណើរ​សម​សួន .... បុរស​នោះ​លាន់​មាត់​ថា​ ៖ ស្អាត​ទៀត​ ស្អាត​ទាំង​ពូជ​ ។ គាត់​ចាប់​ផ្តើម​មាន​ចិត្ត​ស្រលាញ់​ប្អូន​ស្រី​ទី៣ទៀត​ ។ គាត់​បាន​ព្យាយាម​នៅ​ជិត​ ដើម្បី​បង្កើត​ទំនាក់​ទំនង​ស្នេហា​ ។ ថ្ងៃ​មួយប្អុន​ស្រីទី៣ យក​រូប​ថត​ប្អូន​ស្រីពៅ​គឺ​ប្អូន​ទី៤ ដែល​ទើប​តែ​មាន​អាយុ​១៦​ឆ្នាំ មកឱ្យ​មើល​ ។​ ព្រះ​អើយ​ប្អូន​ស្រីពៅនេះ​ស្អាត​ដាច់​គេ​រាង​ខ្ពស់​ស្រឡះ មុខ​ពង​ក្រពើ​ ត្រកៀក​ធំ ចង្កេះ​តូច ស្អាត​ជាង​បង​ស្រី​ទី១ បង​ស្រី​ទី២ បង​ស្រីទី៣​ ស្អាត​ជាង​ទីណា​ៗ​ទាំង​អស់​ គាត់​ក៏​ស្រលាញ់​ប្អូន​ទី​៤ទៀត ។ ថ្ងៃមួយ​នារី​ទាំង​៣នាក់​បាន​ដឹង​រឿង​ ទីបំផុត​អត់​ទាំងអស់ ។
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com