Home » » កុមារ​កើត​ដោយ​ការ​វះ​កាត់​ងាយ​កើត​ជំងឺ​អាលែក​ហ្ស៊ី

កុមារ​កើត​ដោយ​ការ​វះ​កាត់​ងាយ​កើត​ជំងឺ​អាលែក​ហ្ស៊ី

ដោយ PUZEE ថ្ងៃ Thursday, February 28, 2013 | ម៉ោង 9:19 AM

កុមារ​​ដែល​​កើត​​ដោយ​​ការ​វះកាត់​​ងាយ​​រីក​ចម្រើន​​ជំងឺ​​អាលែក​ហ្ស៊ី​​ជាមួយ​នឹង​​ប្រភព​​បង្ក​​អាលែក​ហ្ស៊ី​ក្នុង​ផ្ទះ​​ដូច​ជា​​ធូលី រោម​​ឆ្កែ និង​​ឆ្មា ។ ពិសេស​​លទ្ធភាព​​កើត​​ជំងឺ​​អាលែក​ហ្ស៊ី​​នៅ​​កុមារ​​កើត​​ដោយ​ការ​វះ​កាត់​​ខ្ពស់​ជាង​​៥​ដង​​ប្រៀប​​នឹង​​កុមារ​​កើត​​តាម​​ធម្មជាតិ ។​
នោះ​​ជា​​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​មន្ទីរពេទ្យ Henry Ford នៅ Detroit (​អាមេរិក​) ។​
​ពេល​កើត​ធម្មតា កុមារ​ត្រូវបាន​ប្រាស្រ័យ​ជាមួយ​ពពួក​បាក់តេរី​ពី​សរីរាង្គ​មាតា ក្នុង​ផ្លូវ​កើត ធ្វើ​ឲ្យ​កើន​សមត្ថភាព​អង្គ​បដិបក្ខ​នៅ​កុមារ ។ ប្រការនេះ​មិនកើត​ឡើង​ពេល​កុមារ​កើត​ដោយ​ការវះកាត់ ។ អាស្រ័យហេតុនេះ ពួក​អ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កុមារ​កើត​ដោយ​ការវះកាត់​ខ្សោយ​ជាង​ប្រៀប​នឹង​កុមារ​កើត​ធម្មតា ។​
​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវជ្រាវ​ទារក​ទើប​កើត ១.២៥៨​នាក់ និង​ស្វែងយល់​អំពី​វា ពេល​មាន​អាយុ​បាន​១​ខែ ៦​ខែ ១​ឆ្នាំ និង​២​ឆ្នាំ ។​
​ក្រុម​ស្រាវជ្រាវ​វិភាគ​គំរូ​ទងផ្ចិត លាមក​របស់​កុមារ​ម្នាក់​ក៏​ដូច​វិភាគ​គំរូ​ឈាម​របស់​ឪពុកម្តាយ ទឹកដោះ​ម្តាយ និង​ធូលី​ក្នុងផ្ទះ ។​
​ពួកគេ​ក៏​ប្រមែប្រមូល​ព័ត៌មាន​ប្រវត្តិ​គ្រួសារ​អំពី​ជំងឺ​អាលែកហ្ស៊ី ឬ​ហឺត សត្វ​ចិញ្ចឹម​ក្នុងផ្ទះ លទ្ធភាព​មាន​ប្រាស្រ័យ​ជាមួយ​ផ្សែង​បារី ជំងឺ​តម្កាត់ ថ្នាំ​ព្យាបាល​ជំងឺ និង​ទាំង​អំពី​ពេលវេលា​មានគភ៌​របស់​មាតា ។​

​ពួកគេ​សង្កេតឃើញថា ពេល​អាយុ​២​ឆ្នាំ កុមារ​កើត​ដោយ​ការវះកាត់​ងាយ​រីកចម្រើន​ជំងឺ​អា​លែ​ហ្ស៊ី​ជាមួយនឹង​ប្រភព​បង្ក​អាលែកហ្ស៊ី ក្នុងផ្ទះ​ដូចជា​ធូលី រោម​ឆ្កែ និង​ឆ្មា ។ ពិសេស លទ្ធភាព​កើត​ជំងឺ​អាលែកហ្ស៊ី​នៅ​កុមារ​កើត​ដោយ​ការវះកាត់​ខ្ពស់ជាង​៥​ដង ប្រៀប​នឹង​កុមារ​កើត​ធម្មតា ។​
​ការប្រាស្រ័យ​ជាមួយ​បាក់តេរី​ក្នុង​ផ្លូវ​សម្រាល​របស់​មាតា​មាន​ឥទ្ធិពល​សំខាន់​ទៅដល់​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​កុមារ បណ្ឌិត Christine Cole Jonhson អ្នកដឹកនាំ​ការស្រាវជ្រាវ​មានប្រសាសន៍ ៕




ប្រភព CEN
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com