ការអ៊ុតសក់រួញជាអ្វី?
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រី សុខ ហៀង ម្ចាស់ហាងកែសម្ផស្ស សុខ ហៀង ធ្វើការបកស្រាយអំពីរបៀបនៃការអ៊ុតសក់រួញ។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រី សុខ ហៀង ម្ចាស់ហាងកែសម្ផស្ស សុខ ហៀង ធ្វើការបកស្រាយអំពីរបៀបនៃការអ៊ុតសក់រួញ។
ភាពស៊ីវិល័យ ភាពទាន់សម័យ ភាពទាក់ទាញ មិនអាចមើលតែទៅលើសម្លៀកបំពាក់ និងទ្រព្យសម្បត្ដិតែប៉ុណ្ណោះ តែសក់ក៏ជាផ្នែកមួយនៃការតុបតែងខ្លួនផងដែរ។ នារីគ្រប់រូបរមែង និងរចនាម៉ូដសក់ទៅតាមស្ទីលរៀងៗខ្លួន ការអ៊ុតសក់រួញក៏ជាកត្ដា សំខាន់សម្រាប់លម្អនារីគ្រប់រូបឱ្យសក្ដិសមទៅនឹងរូបរាងរបស់លោកស្រីអ្នកនាងកញ្ញា។
របៀបអ៊ុតសក់រួញ
ដំបូងឡើយលោកស្រីអ្នកនាងកញ្ញាត្រូវពិនិត្យទៅលើសរសៃសក់ជាមុនសិនដើម្បីងាយស្រួលក្នុងការលាបថ្នាំសក់ ចៀសវាងការលាយថ្នាំខុស ធ្វើឱ្យឆេះសរសៃសក់ បន្ទាប់មកត្រូវកក់សក់ឱ្យស្អាតដែលគ្មានជាតិបន្ទន់ និងផ្លុំសក់ឱ្យស្ងួត១០០ភាគរយ
- សូមចាប់ផ្ដើមចែកសក់ជាចំណែកៗ សក់ស្ដើងចែកជាប្រាំចំណែក សក់ក្រាស់ចែកជាប្រាំបីចំណែក
- ចាប់សក់ស្ដើងៗជាបន្ទះឆ្នូតៗ
- មូរសក់ឱ្យត្រូវតាមតម្រូវចិត្ដភ្ញៀវ
- ក្នុងការមូរសក់ត្រូវមូរសក់បណ្ដើរលាបថ្នាំសក់ចូលបណ្ដើរ
- ចំពោះសក់ដែលមានភ្លីធំត្រូវទុករយៈពេលមួយម៉ោង ចំពោះសក់ដែលមានភ្លីតូចត្រូវទុករយៈពេលពីមួយម៉ោងទៅមួយម៉ោងដប់នាទី
- ក្រោយមកដោះសក់មូរចេញ និងចាប់ផ្ដើមលាងសក់
- ហើយផ្លុំឱ្យស្ងួតបន្ទាប់មកផ្លុំប៊ីយូឡុង
- កាត់ម៉ូដសក់ ដើម្បីឱ្យសក់កាន់ម៉ូដជាប់ និងតាមទម្រង់មុខ។
ដំបូន្នានអ្នកប្រឹក្សា
សូមលោកស្រីអ្នកនាងកញ្ញាគ្រប់រូបជ្រើសរើសកន្លែងអ៊ុតសក់ដែលមានស្ដង់ដា មានបទពិសោធន៍ខ្ពស់ និងមានជំនាញច្បាស់លាស់ ជាពិសេសផ្ដោតទៅលើមេជាង និងកូនជាង។ កត្ដាសំខាន់ដែលលោកស្រីអ្នកនាងកញ្ញាគួរចំណាំនោះ គឺផលិតផលថ្នាំអ៊ុតសក់ ចៀសវាងការក្លែងបន្លំថ្នាំហួសកាលបរិច្ឆេទ។ សូមឱ្យម្ចាស់ហាងគ្រប់រូបមេត្ដាប្រើប្រាស់ផលិតផលពិតប្រាកដ និងស្របទៅតាមនីតិវិធី ច្បាប់ជាកំហិត ចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុដល់អតិថិជន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១
Post a Comment