នារីម្នាក់ប្តឹងតុលាការថា បុរសម្នាក់ចាប់រំលោភនាង ។ លោកចៅក្រមឱ្យគេនាំចុងចោទមក ហើយសួរ ៖
-នារីម្នាក់នេះប្តឹងអ្នកឯងថា ចាប់រំលោភនាង តើរឿងនេះយ៉ាងម៉េច ?
ជនជាប់ចោទគ្រវីក្បាល ៖
-មិនពិតទេ ។ ខ្ញុំអត់ដែលស្គាល់នាងផង.....
លោកចៅក្រមស្រែកកាត់ ៖
-កុំប្រកែក ! អ្នកឯងត្រូវសងអោយនាង១០កាក់មាស បើមិនចង់ជាប់គុក ។
បុរសចុងចោទខ្លាចជាប់គុក យល់ព្រមប្រគល់លុយឱ្យដើមចោទ១០កាក់មាស តាមបញ្ជាចៅក្រម ។ ប៉ុន្តែ បន្ទាប់ពីនារីនោះទទួលលុយហើយ ដើរចេញពីតុលាការ លោកចៅក្រមក៏ប្រាប់បុរសចុងចោទឱ្យរត់តាមដណ្តើមលុយមាសវិញ ។ បុរសចុងចោទអរណាស់ រត់តាមភ្លាម ប៉ុន្តែពុំអាចដណ្តើមបាន ។ ចំណែកនារី ដើមចោទម្នីម្នាត្រឡប់មកវិញ រ៉ាយរ៉ាប់ប្តឹងតុលាការម្តងទៀត ៖
-អាគាត់នេះ យល់ព្រមប្រគល់ឱ្យខ្ញុំហើយ ស្រាប់តែតាមទៅដណ្តើមយកវិញ ។ ប៉ុន្តែទោះវាខ្លាំង យ៉ាងណាក៏មិនអាចយកពីដៃខ្ញុំបាន ....
នាងទើបនិយាយដល់ត្រឹមនេះ ត្រូវលោកចៅក្រមនិយាយកាត់ ៖
-នាងខ្លាំងជាងប្រុសទៅទៀត ។ ប្រហែលលុយក្នុងដៃនាងគេមិនអាចដណ្តើមផង ធ្វើយ៉ាងម៉េច គេអាចសង្កត់រំលោភនាងបានទៅ ? នាងត្រូវប្រគល់លុយឱ្យគេវិញភ្លាម ហើយចាប់ពីពេលនេះទៅ ឈប់ចោទប្រកាន់គេតែផ្តាសទៀត លឺទេ??
អត្ថបទ បងពេទ្យ
រក្សាសិទ្ធិដោយ ៖ បងពេទ្យ
Post a Comment