Home » , » យល់ដឹងពីអត្ថប្រយោជន៍ នៃការងូតទឹកត្រាំផ្កា

យល់ដឹងពីអត្ថប្រយោជន៍ នៃការងូតទឹកត្រាំផ្កា

ដោយ PUZEE ថ្ងៃ Wednesday, January 23, 2013 | ម៉ោង 8:19 AM

ជារៀងរាល់ពេលទំនេរ ពីការងារលោកអ្នក មួយចំនួនតែងសម្រាក កាយសប្បាយជាមួយ នឹងការម៉ាស្សាខ្លួន បាតជើង ស្ប៉ា ស្ទីម ឬត្រាំទឹកផ្កាជាដើម ដើម្បីឱ្យខ្លួនប្រាណ មានសភាពស្រស់ថ្លា និងមានអារម្មណ៍ស្រស់ស្រាយ។ សុភាពនារីគឺបានទទួលស្គាល់ពី អត្ថប្រយោជន៍ពីការស្ប៉ា ជាពិសេសគឺការងូត ទឹកត្រាំផ្កាដែលបានផ្ដល់នូវ អារម្មណ៍ដ៏ស្រស់ស្រាយ បន្ទាប់ពីបានត្រាំរួច។
ងូតទឹកបន្ថែមភាពក្រអូប 
ដើម្បីបន្ថែមសោភ័ណភាព ចំពោះសម្រស់ស្បែក លោកអ្នកអាចធ្វើការសាកល្បង ជាមួយការងូតទឹកត្រាំផ្កា ពេលនោះលោក អ្នកនឹងទទួលបាននូវ លទ្ធផលគួរជាទីពេញចិត្ដ។ ការងូតទឹកត្រាំផ្កាលោកអ្នក អាចជ្រើសរើសក្លិន ដូចជាក្លិនទឹកដោះគោ ឬក្លិនជាតិរ៉ែធម្មជាតិ ដោយមានលាយអំបិល ផ្កា និងក្រូចសើចផងដែរ។ ការត្រាំទឹកផ្កានេះ លោកអ្នកអាចធ្វើបាន នៅតាមបណ្ដាហាងស្ប៉ា មួយចំនួន តែបើលោកអ្នកចង់ ធ្វើការសាកល្បង ដោយខ្លួនឯងនៅផ្ទះ គឺមិនមានការពិបាក សាកល្បងនោះទេ។
ក្នុងការត្រាំទឹកផ្កានេះវត្ថុ រួមផ្សំមានដូចជា ទឹកមួយអាងល្មម ទឹកដោះគោមួយកែវ ទឹកធម្មតា អំបិលមួយក្ដាប់ និងមានផ្កាក្រអូបៗ ដូចជាផ្កាម្លិះ ឬផ្កាកូលាបជាដើម។ តែត្រូវចៀសវាងជ្រើសរើស ផ្កាណាដែលមានលម្អង ព្រោះវាអាចមានកម្ទេច លម្អងចូលក្នុងទឹកធ្វើ ឱ្យស្បែករោល ឬរមាស់ជាដើម។ ត្រាំទឹកផ្កាអាចប្រព្រឹត្ដ ទៅយ៉ាងយូរគឺរយៈពេល ៣០នាទីប៉ុណ្ណោះ បើត្រាំយូរពេកក៏អាច បណ្ដាលឱ្យយើង អស់កម្លាំង និងស្បែកប្រែជា ស្រពោនស្ងួតទៅវិញ។
សារៈប្រយោជន៍នៃការងូតទឹកត្រាំផ្កា
ការងូតទឹកត្រាំផ្កា គឺជួយសម្រស់ស្បែកឱ្យ កាន់តែស្អាតតាមលក្ខណៈ ធម្មជាតិ និងបានទទួល អារម្មណ៍ធូរស្រាល ស្រស់ស្រាយ ព្រមទាំងជួយបំបាត់ ការនឿយហត់ពីការងារ ទាំងឡាយទៀតផង។ ការត្រាំទឹកផ្កាប្រៀបដូចជា ឱសថមួយដែលជួយ រាល់ពេលដែល លោកអ្នកមាន អារម្មណ៍អស់កម្លាំង ស្ដ្រេសនឹងការងារច្រើន ឬឈឺក្បាលជាដើម គឺនៅពេលបាន ងូតទឹកក្ដៅឧណ្ហៗ ប្រែជាត្រជាក់បន្ដិចម្ដង ជាមួយផ្កាដ៏ ក្រអូប លោកអ្នកនឹងទទួល បានអារម្មណ៍ថ្មីស្រឡាង ស្រស់ស្រាយ និងមានអារម្មណ៍ ស្រួលខ្លួន។
ដំបូន្នានអ្នកជំនាញ
បើសិនជាលោកអ្នក ដែលមានអាង ត្រាំទឹកប្រចាំខ្លួន រៀងរាល់ពេលទំនេរ អាចសាកល្បងងូត ទឹកត្រាំផ្កានេះបាន ពេលនោះ លោកអ្នកនឹងបាន ជ្រាបពីសារៈប្រយោជន៍ ដែលជួយទៅ សម្រស់ស្បែក និងមានអារម្មណ៍ស្រស់ថ្លា ជាក់ជាមិនខាន។ ការថែរក្សាសម្រស់ ស្បែកតាមលក្ខណៈធម្មជាតិ ដែលទទួលបាននូវ លទ្ធផលគួរជាទី ពេញចិត្ដ គឺជាក្ដីបំណង ប្រាថ្នាចំពោះសុភាពនារី គ្រប់ៗរូប៕


ប្រភព​ Looking Today
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com