Home » » ហេតុអ្វីបានជានៅពេលភ័យ សក់និងរោមយើងបះ

ហេតុអ្វីបានជានៅពេលភ័យ សក់និងរោមយើងបះ

ដោយ PUZEE ថ្ងៃ Sunday, January 13, 2013 | ម៉ោង 4:05 PM


   មាន ​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​​ភ័យ​​ម្តង​ៗ​សក់​ និង​រោម​របស់​យើង​បះ​ទ្បើង​លើ​ត្រង់ជាពិសេស​នៅពេល​ដែល
​ពួកគេ​ឃើញ​ខ្មោច ឬ​ក៏​របស់​អ្វី​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ខ្មោច​?មក​ពី​ខ្មោចជាអ្នក​ធ្វើ​ឲ្យ​រោម​យើង​បះសក់​​មែន​ទេ ឬ​ក៏​មក​ពី​កត្តា​​ផ្សេង​ទៀត​?
ដើម្បី ​ដឹង​ឲ្យ​បាន​ច្បាស់​យើង​នាំ​គ្នា​ទៅ​សិក្សា​ករណី​មួយ​នេះ​ជា​មួយ​នឹង​សត្វ​ ឆ្មា​វិញ​ដែល​ជា​សត្វ​ងាយ​នឹង​ទទួល​រង​ការ​ភ័យ​ខ្លាច​បំផុត។
អ្នក ​ប្រហែលជា​ធ្លាប់​ឃើញ​សត្វ​ឆ្មា​ជួប​ជា​មួយ​នឹង​សត្វ​ឆ្កែ​ជា​មិន​ខាន។ អ្នក​នឹង​សង្កេត​ឃើញ​ភ្លាម​ នៅពេល​នោះ​រោម​សត្វ​ឆ្មា​រីក​ធំ បះ​កញ្ជ្រោងទ្បើង​ទៅ​លើ ចំណែក​ឯកន្ទុយ​របស់​វា​វាត់​ទ្បើង​ទៅ​លើ​យ៉ាង​ខ្ពស់ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មើល​ទៅ​ចង់​ធំ​ជាង​សត្វ​ឆ្កែទៅ​ទៀត​។
នៅ ​ក្នុង​ករណី​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​ពន្យល់ថា សត្វ​ឆ្មា​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅពេល​ដែល​វា​ជួប​នឹង​សត្វ​ឆ្កែ​ដែល​ ជាសត្វ​មាន​កំលាំង​ខ្លាំង ជាង​វា និង​មាន​មាឌ​ធំជាង​សត្វ​ឆ្មា​ផង។ សត្វ​ឆ្មា​ធ្វើ​ឲ្យ​រោម​វា​បះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​របស់វា​មាន​មាឌធំ ដើម្បី​ប្រាប់​ទៅ​សត្វ​ឆ្កែវិញ​ថា មាឌ​របស់អញ​​មិន​តូច​ប៉ុន្មាន​នោះទេ កុំ​ចង់​សាក។ នៅពេល​ដែល​សត្វ​ឆ្កែ​ ឬ​សត្វ​ដទៃទៀត​ឃើញ​សត្វ​ឆ្មា​ធ្វើ​បែប​នេះ​ វា​ហាក់​ដូចជា​មាន​អារម្មណ៍​ខ្លា​ច​សត្វ​ឆ្មា​បន្តិចវិញ​​ដែរ។ នេះ​ហើយ​ជា​ហេតុ​ផល​ដែល​រោម​បះ​នៅពេល​ដែល​ភ័យ។
មនុស្ស ​វិញ​ក៏​មិន​ខុស​ពីសត្វ​ឆ្មា​ប៉ុន្មាន​ដែរ ធម្មជាតិ​បាន​ធ្វើ​ឲ្យ​យើង​មាន​របស់​ការពារ​ខ្លួន​ឬ​ក៏​របស់​សម្រាប់ធ្វើ​ ឲ្យ​សត្រូវ​របស់យើង​ខ្លាច​យើង​។ 
តើ​លោក​អ្នក​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​បក​ស្រាយ​នេះ? ប្រ​សិនបើ​យល់​ខុស​ពី​នេះ​សូម​ចែក​រំលែក​ដើម្បី​​ដឹង​ទាំងអស់គ្នា។
ដកស្រង់ពី arnkhmer
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com