Home » » អាការៈ​របស់​ជំងឺមហារីក​ឆ្អឹង​

អាការៈ​របស់​ជំងឺមហារីក​ឆ្អឹង​

ដោយ PUZEE ថ្ងៃ Thursday, May 16, 2013 | ម៉ោង 9:29 AM

មហារីក​ឆ្អឹង​”​គឺជា​ឈ្មោះ​ពេញ​នៃ​ដុំ​សាច់​លើ​ឆ្អឹង​ប្រភេទ​កាច​។ ជំងឺមហារីក​ឆ្អឹង​រួមមាន ៖ មហារីក​ឆ្អឹង​កំណើត​ប្រភេទ​ស្លូត មហារីក​សាច់​ឆ្អឹង មហា​រីកសាច់​ឆ្អឹង​ទន់ និង មហារីក​ខួរឆ្អឹង​-​ល​-​។ លក្ខណៈ​បង្ក​ឲ្យមាន​មហារីក​មាន​ច្រើន ហើយ​ដោយ​ប្រភេទ​ខុស​គ្នា​នៃ​ជំងឺ​នាំឲ្យ​មាន​អាការ​:​ខុសៗ​គ្នា​ដែរ ខាងក្រោម​ជា​ការបកស្រាយ​ពី​ប្រភព​ជំងឺ និង អា​ការៈនៃ​ជំងឺមហារីក​ឆ្អឹង​របស់គ្រ​ពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​យើងខ្ញុំ តើ​វា​មាន​អ្វីខ្លះ​?

ប្រភព​នៃ​ជំងឺមហារីក​ឆ្អឹង​ជា​អ្វី​?
​បច្ចុប្បន្ន គេ​មិន​ទាន់​អាច​កំណត់​បាន​ច្បាស់លាស់​នៃ​ប្រភព​ជំងឺមហារីក​ឆ្អឹង​បានឡើយ​។ តែ​ជា​ធម្មតា​ដោយ​ការ​មាន​ស្នាមរបួស​រ៉ាំ​រៃ និង ដំបៅក្លាយ​ជា​រ៉ាំ​រៃ​ធ្វើឲ្យ​មាន​ជំងឺ​នេះ​កើតឡើង​។ ខណៈពេល​នោះ​គ្រោងឆ្អឹង​រីកដុះដាល​ហួសកំនត់ អា​ការៈរំ​ញូច​​រលាក​ជា​រ៉ាំរៃ កត្តា​តំណពូជ ការ​ក្លាយ​ដែល​បណ្ដាល​មក​ពី​មេរោគ​ពិសេស​ខ្លះៗ ឈាម​នៅ​ក្នុង​ឆ្អឹង​ដំណើរ​មិនបាន​ល្អ និង កត្តា​ដែល​បណ្ដាល​មកពី​ការបាញ់​កាំរស្មី​-​ល​- សុទ្ធតែ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​ឆ្អឹង​នេះឯង​។

តើ​អា​ការៈនៃ​ជំងឺមហារីក​ឆ្អឹង​មាន​អ្វីខ្លះ​?
  1. ឆ្អឹង​របស់​អ្នក​ផ្ទុក​មាន​ជំងឺ​មហារីក​ឆ្អឹង​កើតមាន​សាច់​រឹង​មួយ​ដុំ​លើ​ឆ្អឹង មួយ​ផ្នែក​នៃ​ដុំ​សាច់​របស់​អ្នក​មាន​ការឈឺចាប់​តែ​មួយ​ផ្នែក​ទៀត​អត់​ទេ​។
  2. អ្នក​ជំងឺមហារីក​ឆ្អឹង​អាច​កើត​មាន​ការ​ថ្លោះ​ឆ្អឹង និង​មាន​ប្រែ​រូបរាង​ឆ្អឹង​។
  3. អាច​មាន​អា​ការៈឡើង​កំដៅ ស្រក​ទម្ងន់ នឿយហត់ និង ថាមពល​ពលកម្ម​ធ្លាក់ចុះ​។
  4. អាច​កើត​មាន​ការ​ចុក​ចង្កេះ ជា​បន្ត​ដែល​មិន​អាច​បកស្រាយ​បាន។
  5. គ្មាន​ហេតុផល​ច្បាស់លាស់​អ្នក​ក៏​កើត​មាន​ការ​ប្រេះ​ឆ្អឹង​មួយ ឬ ច្រើន​កន្លែង
  6. ព្រោះតែ​ដុំ​សាច់​សង្កត់​លើ ស​សៃឈាម នាំ​ឲ្យ​ខាង​ចុងនៃ​អវៈយវៈ​អ្នកជំងឺ​មា​ន​ភាពស្ពឹក​។
  7. ឆ្អឹង និង គន្លាក់​ឆ្អឹង​របស់​អ្នក​ផ្ទុក​ជំងឺមហារីក​ឆ្អឹង​តែង​មាន​ការឈឺចាប់ និង​ហើម​។ ការឈឺចាប់​រឹតដែ​ខ្លាំង​ឡើង​នៅ​ពេលយប់ ហើយ​ការឈឺ​អាច​ជា​ការឈឺ​បែប​ដូច​ត្រូវ​យក​ដែក​ដុំ ឬ ឈឺ​បែប​ត្រូវ​សង្កត់​ពី​អ្វី​ម្យ៉ាង​។
​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​យើងខ្ញុំ​មាន​ការផ្ដែផ្ដាំ​ថា ៖ សង្ឃឹម​ថា​បងប្អូន​គ្រួសារ​អ្នកជំងឺ​មាន​ការយកចិត្តទុកដាក់​លើ​អ្នកជំងឺ ឲ្យ​អ្នក​ជំងឺមាន​ភាពជឿជាក់​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ និង ដើម្បី​ឲ្យ​ពួក​គេ​ប្រើ​អារម្មណ៍ល្អៗ ប្រឈមមុខ​នឹង​ជំងឺ​៕

ដកស្រង់ចេញពីគេហទំព័ររបស់មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ប្រភព www.health.com.kh
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com