Home » » រឿង ខ្មៅដៃ និង ជ័រលុប

រឿង ខ្មៅដៃ និង ជ័រលុប

ដោយ PUZEE ថ្ងៃ Monday, January 14, 2013 | ម៉ោង 8:31 PM


រឿង ខ្មៅដៃ និង ជ័រលុប

ខ្មៅដៃ   ៖ សូមជ័រលុបអភ័យទោសអោយខ្ញុំផង...
ជ័រលុប  ៖ មិត្តមិនបានធ្វើអ្វីខុសអ្វីផង ម៉េចនឹងមានទោសកើត?
ខ្មៅដៃ   ៖ ខ្ញុំមានទោសមែនណា៎ ព្រោះខ្ញុំបានធ្វើអោយ ជ័រលុប កកិតរេចរិល ដាច់ដោច​ខ្លួន​អស់។ ពេលណា​ខ្មៅដៃ សរសេរ​ខុស​ពេល​ណា ជ័រលុប​ក៏​ត្រូវ​ទទួល​រង​ទុក្ខ ដាច់​ខ្លួន​ដាច់​ប្រាណ​ពេលហ្​នឹង។ មិត្ត​តែងតែ​យក​ខ្លួន​រ៉ាប់​រង ទទួល​កំហុស​ជំនួស​ខ្ញុំ​ជានិច្ច។ ពេលណា​រ៉ាប់រង​កំហុស​កាន់​តែ​ច្រើន មិត្ត​ក៏​រេចរិល​ខ្លួន​ឯង កាន់តែ​ច្រើន​ពេល​ហ្នឹង​ដែរ។
ជ័រលុប ៖ នោះជា​ការ​ពិត​មែន​ហើយ តែ​មិន​អី​ទេ ខ្ញុំ​ទទួល​នាទី​នេះ​បាន ដោយ​មោទនភាព​ខ្ពស់​បំផុត ព្រោះ​ថា ក្នុង​នាម​សារជាតិ​ជា​ជ័រលុប គឺ​ខ្ញុំ​ត្រូវ​ទទួល​មុខ​នាទី សម្រាប់​ជួយ​រ៉ាប់រង​កំហុស របស់​ខ្មៅដៃ ដូច្នេះ​ទៅ​ហើយ។ កិច្ចការ​ទាំងឡាយ អាច​ទទួល​បាន នូវ​លទ្ធផល​ជឿនលឿន​ល្អ​ប្រសិទ្ធ ក៏ដោយ​សារ ការ​មិន​អង្គុយ​មើល​បំណាំ និង ដោយ​សាមគ្គី​ភាព រវាង​គ្នា​នឹង​គ្នា យ៉ាង​ប្រសើរ​នេះ​ឯង។ ម៉្យាងទៀត សប្បុរសធម៌ មិន​ត្រូវការ​សំណង​ទេ។ ដូច្នេះ សូមខ្មៅដៃ បន្ត​ការងារ បណ្តុះ​បញ្ញា តទៅ​ទៀត​ចុះ ដើម្បី​អោយ​អ្នក​អាន បាន​ទទួល ការ​ចេះដឹង​ពី​យើង កាន់​តែ​ច្រើន​ឡើងៗ នឹង​អាល​បាន​យក​ទៅ អនុវត្តន៍ ជាប្រយោជន៍ ដល់​ជីវិត​របស់​គេ និង ដល់​សង្គម​ជាតិ​របស់​យើង ទាំងមូល។

ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com