Home » » វិធី​ថែទាំ​សុខភាព​របស់​អ្នកជំងឺលើសឈាម​

វិធី​ថែទាំ​សុខភាព​របស់​អ្នកជំងឺលើសឈាម​

ដោយ PUZEE ថ្ងៃ Wednesday, January 16, 2013 | ម៉ោង 12:00 PM



មនុស្ស​ភាគច្រើនកើត​ជំងឺលើសឈាម​ដោយ មិនដឹង​ខ្លួន​ជាច្រើន​ឆ្នាំ​។ ព្រោះថា​ការ​លើសឈាម ឬ​សម្ពាធ​ឈាម​លើស ជួន​មិន​បង្ក​រោគសញ្ញា ឬ​វិបត្ដិ​អ្វី​ទាំងអស់អ្នកជំងឺ​មាន​សភាព​ធម្មតា​។
ប៉ុន្ដែ​អ្នកជំងឺ​អាចមាន​រោគសញ្ញា​ខ្លះ ដែល​ស្ដែងឡើង ដូចជា​ឈឺក្បាល​នៅពេល​យប់ឬ​ពេល​ងើប​ពី​ការ​ទទួលទានដំណេក នៅពេល​ព្រឹក​ព្រលឹម ហ៊ឹង​ត្រចៀក អស់កម្លាំង​គ្មាន​មូលហេតុ ឬ​វិលមុខ​ជាដើម​។​
​បើសិនជា​លោកអ្នក ដែល​កើត​ជំងឺលើសឈាម មិន​បានមក​ធ្វើការ​ព្យាបាល ឱ្យបាន​ទាន់ពេល​ទេនោះ លោកអ្នក​អាច​នឹង​ជួប​នូវ​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ដូចជា​ជំងឺ​បេះដូង ជំងឺ​ខ្សោយតម្រងនោម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ជាដើម​។ លើសពីនេះ​ជំងឺលើសឈាម អាច​បាត់​ជីវិត​ថែម​ទៀតផង បើសិនជា​លោកអ្នក​មិនបាន ធ្វើការ​ថែទាំ​សុខភាព​ឱ្យបាន​ដិតដល់​នោះ​។​ ​
ជំងឺលើសឈាម​
​ជំងឺលើសឈាម គឺជា​សម្ពាធ​ឈាម​នៅក្នុង​ខ្លួន របស់​មនុស្ស​ឡើង​ខ្ពស់​ខុសពី ធម្មតា ដែល​អាចធ្វើឱ្យ​សរសៃឈាម​ក្នុង​ខួរក្បាល ស្ទះ​ឬ​ដាច់ អាចធ្វើឱ្យ​មនុស្ស​យើង ស្លាប់​មួយ​ចំហៀង​ខ្លួន​។ ហើយ​នៅពេលដែល​សម្ពាធ ឈាម​ឡើង​ខ្លាំង អាចធ្វើឱ្យ​គាំងបេះដូង ស្លាប់​ភ្លាមៗ​តែម្ដង​។ កាលណា​សម្ពាធ​ឈាម​ឡើង​ខ្លាំង ក៏​អាចធ្វើឱ្យ​បែក​សរសៃឈាម​នៅក្នុង​ភ្នែក ខ្សោយតម្រងនោម​ជាដើម​។​ ​
វិធី​ថែទាំ​សុខភាព​របស់​អ្នកជំងឺ​លើសឈាម​ ជំងឺលើសឈាម គឺ​ទាមទារ​ការថែទាំនិង​ការព្យាបាល​អស់​មួយជីវិត ហើយ​ចំពោះ​វិធី​ថែ​ទាំ​សុខភាព របស់​អ្នកជំងឺ​លើសឈាម​មាន​បី​វិធី​ដូចជា ៖
1 . របប​អាហារ ៖ អ្នកជំងឺ​ត្រូវ​កាត់បន្ថយ​ចំណីអាហារ​ណា ដែល​សម្បូរ​ទៅដោយ​សារជាតិ​ប្រៃ ជាតិ​ស្ករ មិនត្រូវ​ទទួលទាន​ផ្អែម​ពេក​។ ហើយ​សូម​កាត់បន្ថយ​អាហារ ដែល​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ច្រើនពេក ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
2 . ការធ្វើ​លំ​ហាត់ប្រាណ ៖ ការធ្វើ​លំ​ហាត់់ប្រាណ ដូចជា​ការដើរ​លឿន​ប្រមាណ​ជា ៣០​នាទី​នៅក្នុង​មួយថ្ងៃ​ឱ្យបាន​ជាប្រចាំ វា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ នៅក្នុង​ការជួយ​ធ្វើឱ្យ​អ្នកជំងឺ​លើសឈាម មិនសូវ​ឡើង​ទម្ងន់​ខ្លាំង អាចជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​បាន​។​
3 . ឱសថ​ព្យាបាល ៖ អ្នកជំងឺ​ត្រូវតែ​ទទួលទាន​ថ្នាំ ឱ្យបាន​ទៀងទាត់​ទៅតាម​គ្រូពេទ្យ​ណែនាំ មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។ ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ជា​រៀងរាល់​១​ខែម្ដង​ឬ​៣​ខែម្ដង ដើម្បី​ប្រើ​ថ្នាំ​។ សូម​ចៀសវាង​ការប្រើ​ថ្នាំ​ឱ្យ​ខ្លួនឯង​ផ្ទាល់​។​
វិធី​ការពារ​ជំងឺលើសឈាម​ ​
ដើម្បី​ចៀសវាង​ការកើត ជំងឺលើសឈាម លោកអ្នក​មិនត្រូវ​ទទួលទាន​ស្រា បារី​ច្រើន​ហួសកំណត់​នោះទេ (​បន្ដិចបន្ដួច​បាន​) មិនត្រូវ​ទទួលទាន​ប្រៃ​ពេក​។ ហើយ​ត្រូវ​ថែរក្សា​ទម្ងន់​កុំឱ្យ​ធាត់​ពេក ត្រូវ​កាត់បន្ថយ​នូវ​ភាព​មួម៉ៅ តានតឹង​។ ហើយ​ត្រូវ​ចេះ​សម្រួល​អារម្មណ៍​ខ្លួនឯង កុំឱ្យ​ឆាប់​ខឹង​ច្រើនពេក​។​
​ដំបូន្មាន​អ្នកជំនាញ​
នៅ​កម្ពុជា​ជំងឺលើសឈាម កើតមាន​ច្រើន​គួរឱ្យកត់សម្គាល់​។ ជំងឺ​នេះ​កើត​នៅលើ​ប្រជាជន ដែល​ចូលចិត្ដទ​ទួល​ទាន​ប្រៃ​ពេក​។ ដូច្នេះហើយ​លោកអ្នក ដែលមាន​អាយុ​ចាប់ពី​៣០​ឆ្នាំទៅ​៤០​ឆ្នាំ មិនគួរ​ទម្លាប់​ទទួល​ទាន​អាហារ​ប្រៃ​ពេក ផ្អែម​ពេក ឬ​ខ្លាញ់ ច្រើនពេក​នោះទេ​។ លោកអ្នក​មិនត្រូវ​មើលស្រាល ចំពោះ​ជំងឺលើសឈាម​នោះទេ​៕​
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

+ comments + 2 comments

January 17, 2013 at 8:40 PM

សូមអរគុណ ចំពោះការចូលទស្សនា

January 17, 2013 at 8:42 PM

ខ្លឹមសារល្អ សម្រាប់អ្នកជំងឺ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com