Home » » យំ​មាន​ប្រយោជន៍​ឬ​គ្រោះថ្នាក់​សម្រាប់​សុខភាព​?

យំ​មាន​ប្រយោជន៍​ឬ​គ្រោះថ្នាក់​សម្រាប់​សុខភាព​?

ដោយ PUZEE ថ្ងៃ Friday, March 29, 2013 | ម៉ោង 5:18 AM


មនុស្ស​ជាច្រើន​គិតថា យំ​ជា​វិធី​រំសាយ​ដ៏​ល្អ​មួយ​សម្រាប់​ស្មារតី និង​អាចជួយ​យកមក​វិញ​នូវ​តុល្យភាព​ក្នុង​អារម្មណ៍​សម្រាប់​មនុស្ស​។​
​ប៉ុន្តែ​ជាក់ស្តែង​ពិត​ដូច្នេះ​មែន​ឬទេ​? តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​ពួក​អ្នក វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន​ចិត្តសាស្ត្រ នៃ​មហាវិទ្យាល័យ​ផ្លរីដា​ខាងត្បូង សហរដ្ឋ អាមេរិក បាន​អះអាងថា យំ​ពុំមាន​ប្រយោជន៍​សម្រាប់​សុខភាព​ដូច​ការគិត​ឃើញ​របស់​មនុស្ស​មួយចំនួន​ឡើយ​។ ផ្ទុយ​មកវិញ វា​មានតែ​ឥទ្ធិពល​កែប្រែ​ឱ្យ​ប្រសើរ​សភាព​ចិត្តគំនិត​ចំពោះ​មនុស្ស​មួយចំនួន តែ​បែរជា​បង្ក​ការបាត់បង់​ភាពនឹងនរ ភ្លឺស្វាង​លើ​មនុស្ស​ភាគច្រើន ក្រោយពេល​យំ​។​
​ការស្រាវជ្រាវ​បង្ហាញថា ក្រោយពេល​យំ​, កម្រិត testosterone - អ័រម៉ូន​ភេទ​ប្រុស​-​ក្នុង​សរីរាង្គ​ស្ត្រី ត្រូវ​ថយចុះ​យ៉ាង​រហ័ស​។​
​ស្ត្រី​ហូ​ឡង់​ចំនួន​៩៧​នាក់ មាន​អាយុ​ពី​១៨-៤៨​ឆ្នាំ បាន​ស្ម័គ្រចិត្ត​ចូលរួម​ការស្រាវជ្រាវ​ខាងលើ​។ ក្នុង​រង្វង់​៣​ខែ អ្នក​ទាំងនេះ បាន​យំ​សរុប​ដល់​១.០០៤​ដង​។ ហើយ​លទ្ធផល​ត្រូវបាន​ពួកគេ​សន្និដ្ឋាន​ខ្លួនឯង ក្រោយពេល​ឆ្លងកាត់​សភាព​យំសោក​នេះ គឺ​៦១ ភាគរយ ក្នុងចំណោម​នោះ​ចាត់ទុកថា យំ​ពុំ​ជួយ​ឱ្យគេ​កែប្រែបាន​នូវ​សភាព​ចិត្ត​គំនិតល្អ​ជាង​នោះទេ​។ ថ្វី​ត្បិត​ទឹកភ្នែក​មិន​ធ្វើ​ឱ្យគេ​បន្ថែម​ទុក្ខព្រួយ ឬ​មាន​អារម្មណ៍​អាក្រក់​ជាង តែ​កា​រយំ ក៏​ពុំ​ជួយ​អ្វី​សម្រាប់​គេ​។ ៩​ភាគរយ​ចាត់ទុកថា ពួកគេ​មាន​អារម្មណ៍​នឿយណាយ និង​ព្រួយចិត្ត​ជាង ក្រោយពេល​យំ និង​៣០​ភាគរយ​នៅសល់ ចាត់ទុកថា ពួកគេ​មាន​អារម្មណ៍​ស្រួល​ជាង ក្រោយពេល​យំ​។​
​តាម​សាស្ត្រាចារ្យ Rottenberg  អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា យំ ពុំមាន​លក្ខណៈ​ជូត​សម្អាត​នូវ​ទុក្ខព្រួយ​ឬ​ភាព​តានតឹង​ខាង​ផ្នែក​រាងកាយ ឬ​ស្មារតី​សម្រាប់​មនុស្ស​ឡើយ​។ អ្នក​ដែលមាន​អារម្មណ៍​ធូរ​ជាង ក្រោយពេល​យំ  ការពិត​ក៏​ពុំ​ទទួលបាន​ឥទ្ធិពល​អ្វី​ល្អ​ជាង​ឡើយ ដែល​នោះ​គ្រាន់​តែដោយសារ​អារម្មណ៍​ទទួលបាន​ជំនួយការ​លួងលោម​ពី​អ្នក​នៅ​ជុំវិញខ្លួន​ពេល​ឃើញ​ពួកគេ​យំ ៕

ប្រភព CEN

ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com