Home » »  វិធី​បំបាត់​ស្បែក ​កន្ទួល​រមាស់

 វិធី​បំបាត់​ស្បែក ​កន្ទួល​រមាស់

ដោយ PUZEE ថ្ងៃ Monday, March 18, 2013 | ម៉ោង 2:11 AM


ស្បែកស្អាតគឺ ជាវត្ថុសំខាន់ ដែលនរណាៗក៏ ចង់បានដែរ ទោះបីជាអ្នក នោះស្ថិតក្នុងវ័យ កម្រិតណាក៏ ដោយ។ ព្រោះស្បែកស្អាត គឺជាចំណុចសំខាន់ មួយដែលទាក់ទាញ ការចាប់អារម្មណ៍ ពីអ្នកដទៃ។ ដូចនេះហើយទើប មនុស្សម្នាក់ៗខិតខំប្រឹងប្រែងថែរក្សា ស្បែកមិនឱ្យមានស្លាកស្នាម កន្ទួលរមាស់ ទោះជាត្រូវថែទាំស្បែក តាម វិធី ណាក៏ដោយ។ បើសិនលោកអ្នកមាន ស្បែកមិនស្អាត ដូចសេចក្ដីប៉ងប្រាថ្នា តើលោកអ្នកមាន អារម្មណ៍ យ៉ាងណា។
ខាងក្រោមនេះ គឺជាការបកស្រាយ របស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជំងឺសើស្បែក និងកាមរោគ អំពីវិធីបំបាត់ស្បែកកន្ទួលរមាស់ ជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់។
មូលហេតុបង្កឱ្យស្បែកមានកន្ទួលរមាស់
មានជំងឺជាច្រើនដែលធ្វើឱ្យស្បែកចេញកន្ទួលរមាស់បណ្ដាលឱ្យស្បែក មិនស្អាត ខ្លះ​ជា​ប្រភេទ​ជំងឺ​ឆ្លង​ ខ្លះ​ទៀត ​ជា​ជំងឺ​មិន​ឆ្លង​ និង​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ការ​ប៉ះ​ពាល់​ទៅ​នឹង​សារធាតុ​ផ្សេងៗ​។
ជំងឺស្រែង ៖ ជាជំងឺដែលកើតឡើងដោយមេរោគផ្សិតលើស្រទាប់ស្បែកខាងក្រៅ ហើយ​ធ្វើ​ឱ្យ​រមាស់​ ស្បែក​ នៅ​ត្រង់​កន្លែង​ដែល​កើត​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​ ចង់​តែ​អេះ​។ ពេល​នោះ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​របក​ស្បែក ឬ​ដាច់​ស្បែក​មាន​ទឹក​រងៃ ។
កម ឬអាត់ ៖ ជាជំងឺសើស្បែកដែលឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត រំខាន​ដល់​អ្នក​ ជំងឺ​ដោយ​ សារ​ការ​រមាស់​។ ពេល​នោះ​អ្នក​ជំងឺ​ទ្រាំ​នឹ​ង​ការ​រមាស់​មិន​បាន​ច្រើន​តែ​អេះ ។ ក្រោយ​ពី​អេះ​ហើយ​ ស្បែក​ មាន​របក​ និង​កន្ទួល​រមាស់​ អាច​ខ្ទុះ ។
ជំងឺត្រអក ៖ ជាជំងឺសើស្បែកដែលមាន២ប្រភេទ គឺត្រអកដែលបណ្ដាលមកពីកត្ដាខាងក្នុងខ្លួន ធ្វើ​ឱ្យ​មាន​ចេញ​ កន្ទួល​ រមាស់​លើ​ស្បែក​ ដែល​ភាគ​ច្រើន​កើត​នៅ​លើ​កូន​ក្មេង​។ ត្រអក​ដែល​បណ្ដាល មក​ពី​ការ​ប៉ះពាល់​នឹង​ សារធាតុ​ខាង​ក្រៅ​ ដូច​ជា​សាប៊ូ ​ជាតិ​ដែក​ក្រូម៉េ​ ក្បាល​ខ្សែ​ក្រវាត់ គ្រឿង​កាឡៃ​ជាដើម​ ភាគ​ច្រើន​កើត​ នៅ​លើ ​មនុស្ស​ចាស់​ នឹង​វ័យ​ជំទង់ ។
កន្ទាលត្រអាក  ការកើតកន្ទាលត្រអាក មិនបានធ្វើឱ្យស្បែកមានស្លាកស្នាមទេ ព្រោះ​វា​ជា​ជំងឺ​សើ​ស្បែក​។ ​ជំងឺ​ នេះ​ធ្វើ​ឱ្យ​រមាស់​ខ្លាំង​ណាស់​នៅ​លើ​ស្បែក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​អ្នក​អេះ​រហូត​បាត់​រមាស់​។ កាលណា​ កាន់​តែ​អេះ ​កាន់​តែ​មាន​ផ្ទាំង​កន្ទួល​ធំ​ឡើងៗ​នៅ​លើ​ស្បែក​។ ​បើ​មិន​អេះ​ទេ វា​នឹង​រលុប​បាត់​ទៅ​ វិញ​ដោយ​ មិន​បន្សល់​ស្លាក​ស្នាម​ឡើយ ។
ប្រព័ន្ធការពារខ្លួនចុះខ្សោយ ៖ ដូចជាអ្នកកើតជំងឺអេដស៍ ទឹកនោមផ្អែម តម្រងនោម របេង​ជា​ដើម​ ងាយ​រង​ គ្រោះ​ជំងឺ​ផ្សិត​ បណ្ដាល​ឱ្យ​ស្បែក​ចេញ​ជា​កន្ទួល​រមាស់​ច្រើន​ប្រភេទ​ផ្សេង​ៗគ្នា នៅ​ពេល​ប្រព័ន្ធ​ភាព​ ស៊ាំចុះ​ ទាប​។
វិធីបំបាត់ស្បែកកន្ទួលរមាស់
ការកើតកន្ទួលរមាស់នៅលើស្បែក សុទ្ធតែកើតឡើងដោយសារហេតុផលផ្សេងៗពីគ្នា ហើយ​ជា​ជំងឺ​សើ​ ស្បែក​ ទាំង​អស់​។ ហេតុ​នេះ​ការ​បំបាត់​ស្បែក​ដែល​មាន​កន្ទួល​រមាស់ ត្រូវ​ព្យាបាល​ទៅ​តាម​មូលហេតុ​នីមួយៗ​។ ការ​ថែ ​ទាំ​ដើម្បី​កុំ​ឱ្យ​មាន​ស្លាក​ស្នាម​នៅ​លើ​ស្បែក លោក​អ្នក​ត្រូវ​ចេះ​អត់​ធ្មត់​កុំ​អេះ​តាម​ចំណង់​ ព្រោះ​បើ​អេះ​ដាច់​ស្បែក​ ធ្វើ​ឱ្យ​ដំបៅ​ក្លាយ ​និង​បង្ក​ជា​សម្លាក​អាក្រក់​នៅ​ពេល​សះ​ស្បើយ​។ ​ម្យ៉ាង​ទៀត​ទោះ​បី​ជា​លោក​ អ្នក​កន្ទួល​រមាស់ ដោយ​សារ​មូល​ហេតុ​ណា​ មួយ​ក៏​ដោយ លោក​អ្នក​ត្រូវ​ទទួល​ទាន​ឱសថ​ជា​ថ្នាំ​លេប ដើម្បី​បំបាត់​ការ​ កន្ទួល​ រមាស់​នៅ​លើ​ស្បែក ព្រម​ទាំង​ថ្នាំ​លាប​នៅ​លើ​ស្បែក​ទៅ​តាម​ទីតាំង​ដែល​កើត​កន្ទួល​រមាស់​ និង​តាម​ប្រភេទ​ ស្បែក​។
ដំបូន្មានអ្នកឯកទេស
លោកអ្នកមួយចំនួននៅពេលដែលស្បែកមានការរមាស់ តែងតែអេះដោយមិនខ្លាចស្បែករបក ឬ​ក្លាយ​ឡើយ​។ ​ជួន​កាល​តែង​តែ​ទៅ​ទិញ​ថ្នាំ​មក​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង ដើម្បី​បំបាត់​ស្បែក​កន្ទួល​រមាស់​ នេះ​ជា​ប្រការ​ មួយ ​ដែល​ ខុសឆ្គង។ ប្រការ​ដែល​ល្អ​ លោក​អ្នក​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ទៅតាម​ ប្រភេទ​ស្បែក​ និង​រក​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ឡើង៕
(ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចូលទៅកាន់ www.healthcambodia.com )
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com