Home » » ត្របែកជា​អាហារ​បញ្ចុះ​ទម្ងន់

ត្របែកជា​អាហារ​បញ្ចុះ​ទម្ងន់

ដោយ PUZEE ថ្ងៃ Tuesday, March 5, 2013 | ម៉ោង 9:08 AM


ត្របែក​ជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរ​អែម​ដ៏​ពេញ​និយម សម្រាប់​ប្រជាជន ខ្មែរ​ វៀតណាម ថៃ ទទួល​ទានកម្សាន្ត​អារម្មណ៍ ដោយ​តែង​តែ​ជ្រលក់​ជាមួយ​អំបិលបុក​ម្ទេស ប៉ុន្តែ​ការទទួល​ទាន​នោះ មិន​ត្រឹម​តែមានរសជាតិ​ឆ្ងាញ់​មាត់​ប៉ុណ្ណោះ​ទេ តែ​ថែ​ម​ទាំង​ផ្តល់​សារ​ប្រយោជន៍ដល់​សុខភាព​ដោយ​មិនដឹងខ្លួន ។

ផ្លែ​ត្របែក​ស្រស់​មាន​ពណ៌​ខៀវ​ខ្ចី រស​ជាតិ​ជូរ​អែម សាច់​ខាងក្នុង​របស់វា​ ពិត​ជា​ធ្វើ​ជា​អាហារ​បញ្ចុះ​ទម្ងន់​បាន ។ ត្របែក​មាន​វីតាមីន​ច្រើនជាង​ក្រូច​ពោធិ​សាត់​ដល់​ទៅ ៨​ ដង ។ បើ​កាល​ណា​ពិសា​ត្របែក​ស្រស់​ត្រឹម​តែ​មួយ​ផ្លែ នឹង​បានទទួល​វីតាមីន C ច្រើន​គ្រប់​គ្រាន់សម្រាប់​សេចក្តី​ត្រូវ​ការ​របស់​សារពាង្គកាយ ។

វីតាមីន C នៅ​ក្នុង​ផ្លែ​ត្របែកនេះ មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​ធ្វើ​អោយ ពណ៌​សម្បុរ​ស្បែក​ស្រស់​ថ្លា ព្រោះ​វា​ជា​សារធាតុ​ពិសេស​សម្រាប់​ការ​ផលិត​កូឡា​ហ្សែន (Collagen) ដើម្បី​ទ្រទ្រង់​ស្បែក និង​ជាលិកា​ផ្សេងៗ នៅ​ក្នុង​រាង​កាយ​អោយ​រឹង​មាំ ។

ក្រៅ​ពីនេះ​ត្របែក​ដែល​ទុំ​នឹង​ក្លាយ​ទៅ​ជា​ថ្នាំបញ្ចុះ​បាន​យ៉ាង​ស័ក្តិ​សិទ្ធិ ។

@បងពេទ្យ
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com