Home » » អ្នក​កើត​ជំងឺ​ទឹក​នោម​ផែ្អម​ងាយ​ប្រឈម​មុខ​​នឹង​កើត​មហា​រីក​ពោះ​វៀន​តូច

អ្នក​កើត​ជំងឺ​ទឹក​នោម​ផែ្អម​ងាយ​ប្រឈម​មុខ​​នឹង​កើត​មហា​រីក​ពោះ​វៀន​តូច

ដោយ PUZEE ថ្ងៃ Tuesday, March 5, 2013 | ម៉ោង 1:59 PM


អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ងាយ​ប្រឈម​មុខ​នឹង​កើត​ជំងឺ​មហារីក​ពោះវៀន​តូច​លើស​ពី​មនុស្ស​ទាំង​ឡាយ​ដែល​មាន​សុខភាព​ធម្មតា​នោះ​។​ក្រុម​អ្ន​ក​វិទ្យាសាស្រ្ត​បាន​ធ្វើការ​ទូន្មាន​ដល់​អ្នក​ ជំងឺ​ទឹក​នោម​ផ្អែម​ទាំង​ឡាយ​ត្រូវ​តែ​ធ្វើការ​តាមដាន​ត្រួតពិនិត្យ​ជំងឺ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទាន់​ពេល​វេលា​កំណត់​របស់​គ្រូពេទ្យ​ដើម្បី​មាន​លទ្ធភាព​រក​ឲ្យ​ឃើញ​ទាន់​ពេល​វេលា​នៃ​សភាព​ជំងឺ​ផ្សេងៗ​ទៀត។េលាកបណិ្ឌត​សាស្រ្តាចារ្យ​ Donald Garrow នៃ​​មហាវិទ្យាល័យ​ South Carolinaបាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​​ “បាន​ជា​ជំងឺ​ទឹក​នោម​ផ្អែម​បន្ថែម​ករណី​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ពោះវៀន​តូច​នោះ​ក៏​ដោយសារ​តែ​សារធាតុ​អ៊ីនសូលីន​វា​បាន​សិ្ថ​ត​នៅ​ក្នុង​ពោះវៀន​តូច​នោះ​ផង​ដែរ​។​ប្រសិន​បើ​បរិមាណ​អ៊ីនសូលីន​កាន់​តែ​ខ្ពស់​ឡើង​ហើយ​នោះ​វា​នឹង​ចាប់​ផ្តើម​វាយ​លុក​ដល់​សរសៃ​ឈាម​ល្អិតៗ​នៅ​ក្នុង​ពោះវៀន​រហូត​ដល់​មាន​ការ​ប្រែប្រួល​ឲ្យ​កើត​ទៅ​ជា​ជំងឺ​មហារីក​បាន។​តាមការ​សិក្សា​ស្រាវជ្រាវ​លើ​កោសិកា​ផ្សំ​ពិសោធន៍​ឲ្យ​បាន​ដឹង​ថា​បរិមាន​ស្ក​រ​ដែល​មាន​កាន់​តែ​ខ្ពស់​នៅ​ក្នុង​ឈាម​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​វិវត្តន៍​ទៅ​រក​បញ្ហា​មហារីក​ពោះវៀន​តូច​នោះ​ផង​ដែរ​។ដើម្បី​ឲ្យ​មាន​ភស្តុតាង​យ៉ាង​ច្បាស់​អំពី​រាល់​ទំនាក់​ទំនង​ទាំង​ឡាយ​រវាង​ជំងឺ​ទឹក​នោម​ផ្អែម​នឹង​មហារីក​មហារីក​ពោះវៀន​តូច​នោះ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​មនុស្ស​ដល់​ទៅ​ជាង​២០០ ០០០នាក់​ដែល​ក្នុង​ចំនួននោះ​មាន​​ ៦%​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រោយ​ពេល​បាន​ដឹង​អំពី​អាយុ​ជាតិ​​ សាសន៍​ ភេទ​ប្រុស​ឬ​ស្រី​របស់​ពួកគេ​រួម​ជាមួយ​នឹង​ករណី​ដែល​មនុស្ស​ម្នាក់​មាន​ដូចជា​កើត​រោគ​ធាត់​ជក់បារី​ផឹកគ្រឿងស្រវឹង​គេ​បាន​ឃើញ​ថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ងាយ​ប្រឈម​មុខ​នឹង​ករណី​កើត​មហារីក​ពោះវៀន​តូច​លើស​ពី​មនុស្ស​ដែល​មាន​សុខភាព​ធម្មតា​ដល់​ទៅ​៤០​%​។​នៅ​មាន​កត្តា​ផ្សេងៗ​ទៀត​ដែល​អាច​នាំ​ឲ្យ​កើត​ទៅ​ជា​មហារីក​ពោះ​វៀន​តូច​នោះ​ផង​ដែរ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០ឆ្នាំ​ទៅ​ គឺ​ជន​ជាតិ​ស្បែកស​ និង​អ្នក​ជក់​បារី។ក្រុម​សិក្សាស្រាវជ្រាវ​របស់​លោក​Garrowក៏​កំពុង​តែ​បន្តសិក្សា​ស្រាវជ្រាវ​ជា​បន្ត​ទៀត​ដែល​នាំ​ឲ្យ​វិវត្តន៍​កើត​ជំងឺ​មហារីក​ពោះវៀន​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ព្រម​ទាំង​កំពុង​ពិនិត្យ​មើល​ថា​តើការ​ត្រួតពិនិត្យ​ Glycemieអាច​ជួយ​កាត់​បន្ថយ​ករណី​ប្រឈម​មុខ​នឹង​មហារីក​នេះ​បាន​ដែរ​ ឬ​ទេ? ។

ប្រភព Medicalkh

ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com