កំហុសឆ្គងដែលកើតមានឡើងជារឿយៗ
ការកសាងសង់ លំនៅដ្ឋាន ពីសម័យ បុរាណមកសម័យ បច្ចុប្បន្ននេះ គឺមិនដូចគ្នាឡើយ ។ តួយ៉ាង ដូចជាគេហដ្ឋាន ដ៏ស្កឹមស្កៃ មួយនាសម័យបុរាណ គឺទ្វារផ្ទះធំចំពីមុខពុំសូវជា បើក ចំហឡើយ ហើយពេលចេញចូល គឺគេប្រើប្រាស់ទ្វារ ពីចំហៀង ។ ប៉ុន្តែឈានចូលសម័យ បច្ចុប្បន្ននេះ គឺពិតជាមិនអាចយកតាម គំរូពីចាស់បុរាណ នោះឡើយ ។ តែទង្វើ ខ្លះពិតមែន តែតាមសម័យបច្ចុប្បន្ន មិនដូចសម័យបុរាណក្តី ក៏ជាការបំផ្លិចបំផ្លាញដល់ក្បួនហុងស៊ុយដែរ ។
១-ទ្វារផ្ទះរាងកោងដូចធ្នូ
ទ្វារតំណាងឲ្យកិត្តិយសរបស់ក្រុមគ្រួសារ ទាំងមូល បើមានរាងបួនជ្រុងទ្រវែង ទើបជាការល្អប្រសើរ ។ ចំពោះរាងកោង ដូចធ្នូ (ផ្នែកខាងលើទ្វារ មានរាងមូលកោងដូចធ្នូ) គឺតំណាងការចល័តទៅមក ។ បើប្រើប្រាស់សម្រាប់ទ្វារធំ គឺមិនខុស ទាស់អ្វីទេ តែបើប្រើប្រាស់នៅតាមទ្វារបន្ទាប់នានា គឺបណ្តាលឲ្យក្លាយទៅជាទ្វារផ្ទះមួយ ពិបាកទទួលបានសេចក្តីសុខ ជារៀង រាល់ថ្ងៃ ។ មានពេលខ្លះទៀត នៅតាមរបៀងផ្ទះក៏មានគេ និយមចូលចិត្តធ្វើទ្វារ ផ្ទះរាងកោងដូចធ្នូនេះ ក៏ជាការ ខុសឆ្គងដែរ ។
២-ស៊ុមទ្វារពណ៌មាស
ទ្វារគឺជាច្រកចេញចូល ដ៏សំខាន់បំផុត នៅតាមគេហដ្ឋាននីមួយៗ ។ ដូច្នេះត្រូវមានភាពរម្យទុំ ។ រីពណ៌សម្បុរយកល្អ គឺពណ៌ដើមរបស់វា ហើយជាប្រភេទពណ៌ក្រមៅ ជាពិសេសគឺត្រង់ផ្នែកស៊ុមទ្វារ គឺហាមដាច់ខាត មិនត្រូវលាប ពណ៌ ឡើយ ព្រោះនៅក្នុងសម័យបុរាណ កាលបើគេហដ្ឋានណាមួយមានធ្វើបុណ្យខ្មោច គឺគេតែងតែដាក់ទង់ស នៅពីមុខ សំយាបផ្ទះ ដូច្នេះនាសម័យបច្ចុប្បន្ន ការណាលាបពណ៌ស នៅតាមស៊ុមទ្វារក៏មិនល្អដែរ ៕
ប្រភព ៖ Lookingtoday




Post a Comment