Home » » ​ត្រូវ​និយាយ​ថា​ទេ ចំពោះ​អ្នក​ដែល​មាន​គម្រោង​សម្រក​ទម្ងន់​

​ត្រូវ​និយាយ​ថា​ទេ ចំពោះ​អ្នក​ដែល​មាន​គម្រោង​សម្រក​ទម្ងន់​

ដោយ PUZEE ថ្ងៃ Monday, March 4, 2013 | ម៉ោង 8:19 PM


ប្រសិនបើ​មាន​នរណា​ម្នាក់ ស្ថិត​ក្នុង​គម្រោង​សម្រក​ទម្ងន់ តែងតែ​មាន​មនុស្ស​នៅក្បែរ​កាយ​ចាំ​ជួយ​ផ្តល់​ជា​កម្លាំងចិត្ត​។ យើង​គួរ​អនុវត្ត​នូវ​ចំណុច​សំខាន់ៗ ដូចខាងក្រោម​នេះ​៖

*​ពាក្យ​ដែល​មិន​គួរ​និយាយ (shouldn't Say) “​ញាំ​អានេះ​ទៅ​ខំ​យក​មក​ផ្ញើ​”:
​ការស្នើ​សុំ​ឲ្យ​អ្នក​កំពុង​សម្រក​ទម្ងន់ ទទួលទាន​អាហារ​ដែល​យើង​គិតថា ល្អ​ចំពោះ​សុខភាព មិន​ខុស​ពី​ការបង្ខិតបង្ខំ ឲ្យគេ​ទទួលទាន​អ្វីដែល​គេ​គ្មាន​ចំណូលចិត្ត ក្លាយទៅជា​ការកសាង​សម្ពាធ​មួយ​យ៉ាងខ្លាំង ព្រោះតែ​អារម្មណ៍​នឹក​ខ្លាចចិត្ត​។ ដូច្នេះ​គួរតែ​បណ្តោយឲ្យ​គេ​ជ្រើសរើស អាហារ​សម្រក​ទម្ងន់​ដោយ​ខ្លួនឯង​។

*​មិន​គួរ​និយាយ​(shouldn't Say) “​កុំ​ហូប អត់ទ្រាំ​បន្តិច​ទៅ​”:

ការព្យាយាម​មិន​ទទួល​ទានវត្ថុ​សំណព្វចិត្ត គឺជា​រឿង​លំបាក​សម្រាប់​អ្នក​សម្រក​ទម្ងន់​ច្រើន​នាក់​។ ពាក្យពេចន៍​បែបនេះ ស្តែង​ឲ្យឃើញថា យើង​មិន​បាន​យល់ចិត្ត​មនុស្ស​ម្នាក់​នោះ​ទាល់តែ​សោះ​។ ពេលខ្លះ​ចូរ​អ្នក​ធ្វើឲ្យ​គេប្រឆាំង ហើយ​មានះ​ទទួលទាន​របស់​នោះ​ច្រើន​ទ្វេដង​ក៏​ថា​បានដែរ​។​

*​មិន​គួរ​និយាយ​(shouldn't Say) “​ប្រាកដ​នៅក្នុង​ចិត្ត​ទេ​ថា អាច​ទទួល​ទាន​អាហារ​សុខភាព​បាន​?”:

យើង​មិនគួរ​ធ្វើការ​រឹតបន្តឹង​អាហារ​ទទួលទាន​ជំនួស​គេ​នោះទេ ព្រោះ​អាច​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា ដូចជា​ត្រូវ​គេ​បាន​ឃ្លាំ​សង្កេត​គ្រប់ពេលវេលា ឬក៏​ត្រូវ​បាន​បំផ្លាញ​ការ​តាំងចិត្ត អាច​ធ្វើឲ្យប៉ះពាល់​ដល់អារម្មណ៍​តាំងចិត្ត និង​លែង​មាន​សេចក្តីសុខ​។​

*​មិន​គួរ​និយាយ​(shouldn't Say) “​សម្រក​ទម្ងន់​បែបនេះ គ្មាន​បាន​ផល​ទេ​”: 
​វិធី​សម្រក​ទម្ងន់​នី​មួយៗ តែង​មាន​ភាពសមស្រប​សម្រាប់​មនុស្ស​ម្នាក់ៗ​ខុស​ពី​គ្នា​។ ក្នុងករណី​យើង​ធ្លាប់​ប្រើ​វិធី​ណាមួយ​ហើយ​មិន​ទទួលបាន​ផល ក៏​មិន​គួរ​អូសទាញ​ឲ្យ​អ្នក​សម្រក​ទម្ងន់ ផ្លាស់ប្តូរ​វិធី​របស់គេ​នោះដែរ ព្រោះ​ទង្វើ​នេះ កាន់តែ​ធ្វើឲ្យ​គេ​អស់​កម្លាំងចិត្ត​ថែមទៀ​ត​ផង​៕

ប្រភព CEN
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com