Home » , » គួរ​ធ្វើ​យ៉ា​ង​ណា​ដើម្បី​ឱ្យ​មានក្បាល​ពោះ​រាប​ស្មើ​ គួរ​ជា​ទី​ទាក់​ទាញ?

គួរ​ធ្វើ​យ៉ា​ង​ណា​ដើម្បី​ឱ្យ​មានក្បាល​ពោះ​រាប​ស្មើ​ គួរ​ជា​ទី​ទាក់​ទាញ?

ដោយ PUZEE ថ្ងៃ Wednesday, May 22, 2013 | ម៉ោង 11:02 PM

មិន​ថាបុរស​រឺ​ស្ត្រី​នោះទេ​ តែង​ចង់​បាន​ក្បាល​ពោះដែល​​រាប​ស្មើ​ស្រស់​ស្អាត​ គ្មាន​ខ្លាញ់​និង​មាន​សាច់​ដុំ​គួរ​ជាទី​ទាក់​ទាញ ។ លោក​អ្នក​ប្រាក​ដជា​ចង់​ដឹង​នូវ​វិធី​ខ្លះ​ៗ ដើម្បី​ទទួល​បាន​លទ្ធផល​ដូច​ក្តី​ប្រាថ្នា​ ។ ខាង​ក្រោម​នេះ ជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​ឱ្យ​លោក​អ្នក​ មាន​ក្បាល​ពោះ​រាប​ស្មើ​បាន​យ៉ាង​ឆាប់​រហ័ស ៖ 

១ ផ្លាស់​ប្តូរ​របប​អាហារ​របស់​អ្នក​
ចូរ​ទទួល​ទាន​បន្លែ និង​ផ្លែ​ឈើ​ឱ្យ​បាន​ច្រើន​ និង​ជៀស​វាង​ការទទួល​ទាន​អាហារ​ណា​ដែល​មាន​ជាតិ​ធាត់​ច្រើន​ ។ លើស​ពីនេះ​ទៅ​ទៀត​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ណាដែល​សម្បូរ​ជាតិ​ខ្លាញ់ ដូច​ជា​ខ្លាញ់​ជ្រូក ម្ហូប​ឆា​ ម្ហូបចៀន​ .... ។ លោក​អ្នក​គួរ​តែ​កាត់​បន្ថយ​ការចម្អិន​ម្ហូប​ទាំង​នេះ អោយបាន​តិចក្នុង​មួយសប្តាហ៍ ហើយ​បែរ​មកទទួល​ទាន​ គ្រាប់​ធុញ្ញជាតិ​ នំប៉័ង​ធ្វើ​ពី​ស្រូវ​សាលី និង​បាយ​អង្ករ​សម្រូប ។

២ ការធ្វើ​លំហាត់​ប្រាណ 
ចូរ​ធ្វើ​លំហាត់​ប្រាណឱ្យ​បានទៀងទាត់​ យ៉ាងហោចណាស់​ ៣ រឺ ៤ដង​ក្នុង​មួយ​សប្តាហ៍​ដែរ ដោយ​អ្នក​អាច​ទៅ​ហែល​ទឹក រឺ​ទៅក្លឹប​ហាត់​ប្រាណ ពីព្រោះ​សកម្មភាព​ទាំង​នេះ អាច​ជួយ​ឱ្យ​លោក​អ្នក​មានក្បាល​ពោះរាប​ស្មើ​ បាន​យ៉ាង​លឿន​បំផុត ។

៣ ទទួល​ទាន​អាហារ​ដែល​មានកាឡូរីទាប
ជា​ធម្មតា​ ប្រសិន​បើលោក​អ្នក​ប្រើ​ប្រាស់កាឡូរី ២០០០កាឡូរីក្នុង​មួយ​ថ្ងៃ អ្នក​គួរ​តែកាត់​បន្ថយវាមក​ត្រឹម​តែ​ ១៥០០កាឡូរី​ក្នុង​មួយថ្ងៃ​ ទើប​ជាការ​ល្អ និង​អា​ច​ធ្វើ​ឱ្យ​ក្បាល​ពោះ របស់​លោក​អ្នក​រាបស្មើ​គួរ​ជាទី​ទាក់ទាញ ។ 

៣​ចំនុច​ខាង​លើ​នេះ បងពេទ្យ​សង្ឃឹម​ថា​អាច​ជួយ​មិត្តអ្នក​អាន​ក្នុង​ការសម្រេច​បំណង​ប្រាថ្នា​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​ ដែល​ជា​ទី​ចាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​រួប ។ 

@បងពេទ្យ@
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com