ការស្រាវជ្រាវមួយត្រូវបានចុះផ្សាយលើទស្សនាវដ្តី Proceedings of the National Academy of Sciences នោះ ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យគ្រឹស្តសាសនា Louvain នៅប៊ែលហ្សិក បានធ្វើការពិសោធន៍ជាមួយមេរោគ Akkermansia muciniphila ។ ប្រភេទមេរោគនេះ មានបរិមាណប្រមាណពី៣%-៥% ក្នុងចំណោមមេរោគនៅក្នុងពោះវៀនប៉ុន្តែបរិមាណរបស់វានឹងថយចុះចំពោះ "ម្ចាស់" សរីរាង្គដែលធាត់ស្អៀច ។
ក្រុមស្រាវជ្រាវបានលាយមេរោគ Akkermansia muciniphila នៅក្នុងអាហាររបស់កណ្តុរដែលមានសារធាតុសម្បូរជាតិខ្លាញ់ដែលនាំឲ្យវាមានទម្ងន់លើសពីកណ្តុរធម្មតាឬស្គមពី 2-3ដង ។
គេពិនិត្យឃើញថា ក្រោយការស៊ីអាហារខាងលើថ្វីបើកណ្តុរទាំងនោះមានមាធធំជាងកណ្តុរដទៃ ប៉ុន្តែទម្ងន់ "សល់" របស់វាបានកាត់បន្ថយប្រមាណពាក់កណ្តាល ។ ពពួកកណ្តុរទាំងនេះក៏មានកំរិតបដិបក្ខ insulin ទាបជាងដែរ (កំរិតស្ករនៃរោគទឹកនោមផ្អែម) ។
សាស្ត្រាចារ្យ Patrice Cani សមាជិកម្នាក់នៃក្រុមស្រាវជ្រាវប្រកាសថា ៖ ពិតណាស់នេះគ្រាន់តែជាការ "កែសម្រួល"មួយប៉ុណ្ណោះ យើងខ្ញុំពុំទាន់ចាប់បង្វិលទាំងស្រុងបាននូវស្ថានការណ៍ធាត់ស្អៀចទេ ។ ការពិសោធន៍បានកាត់បន្ថយបរិមាណខ្លាញ់ គួរឲ្យកត់សម្គាល់ ។ សំខាន់គឺវាបញ្ជាក់បានពីទំនាក់ទំនងរវាងពពួកសត្វល្អិតខ្លះ និងដំណើរការបំប្លែងសារធាតុ ។
ការបំពេញបន្ថែមបណ្តាមេរោគវាបង្កើននូវកម្រាស់នៃស្រទាប់អំបិលរបស់ពោះវៀន ជួយទប់ស្កាត់មិនឲ្យសារធាតុខ្លះចូលទៅក្នុងឈាម ។ វាក៏បានប្តូរ "សញ្ញាគីមី" ដែលបញ្ចេញទៅប្រព័ន្ធរំលាយអាហារ ធ្វើឲ្យសារធាតុខ្លាញ់ ត្រូវបានបំប្លែងចោលទៅកន្លែងផ្សេង ។
តាមសាស្ត្រាចារ្យ Cani នោះប្រការគួរឲ្យស្រឡាំងកាំងគឺមានតែអម្បូរមេរោគតិចប៉ុណ្ណោះ ក្នុងចំណោមអម្បូរមេរោគរាប់ពាន់ដែលមានប្រយោជន៍បង្កបានប្រតិកម្មអស្ចារ្យនេះ ។ លោកវាយតម្លៃថា លទ្ធផលសំខាន់នៃការស្រាវជ្រាវគឺ គេអាចប្រើប្រាស់មេរោគដើម្បីបង្ការ ឬព្យាបាលរោគធាត់ និងទឹកនោមផ្អែម ៕
ប្រភព CEN
Post a Comment