Home » » ថ្ងៃ​កើត​កំណត់​ជោគ​វាសនា​មនុស្ស​ម្នាក់ៗ

ថ្ងៃ​កើត​កំណត់​ជោគ​វាសនា​មនុស្ស​ម្នាក់ៗ

ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 9:58 AM

ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​រឿង​យ៉ាងច្រើន​ពាក់ព័ន្ធ​ដល់​ខែ​កំណើត​ដូចជា​ការ​លើស​ទម្ងន់​, ចរិត​សុទិដ្ឋិនិយម ឬ​ទុទ្ទិដ្ឋិនិយម និង​ថែមទាំង​មានកូន​ប៉ុន្មាន​នាក់​... ។​

​ផ្អែកលើ​ស្ថិតិ​អំពី​ខែ​ឆ្នាំ​កើត និង​រូបរាង​ខាងក្រៅ បុគ្គលិកលក្ខណៈ ជំងឺ​តម្កាត់ ជោគវាសនា​... គេ​បាន​រកឃើញ​ទំនាក់ទំនង​កំណត់រ​វាង​ថ្ងៃខែ​កើត​ជាមួយនឹង​ជោគវាសនា​មនុស្ស​ម្នាក់ៗ ។​
​ក្នុង​បណ្តា​ខែ​មានគភ៌​ដំបូង​របស់​មាតា​ម្នាក់ បណ្តា​កត្តាបរិស្ថាន (​ធាតុអាកាស ចំណីអាហារ ឆ្លង​មេរោគ​តាម​រដូវ​) មាន​ឥទ្ធិពល​សំខាន់​ទៅដល់​ទារក​ផ្សេងៗ​គ្នា ។​
​ធម្មតា ពុំមាន​នរណា​អាច​និយាយថា ខែ​ណា​ជា​ខែ​ល្អ​បំផុត ដោយ​គ្រាន់តែ​អាច​ចាត់ទុកថា ខែ​នីមួយៗ​សុទ្ធតែ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​របស់​វា ផលប្រយោជន៍ខាង​ផ្នែក​នេះ បែរជា​គ្រោះថ្នាក់​ខាង​ផ្នែក​ផ្សេង ។​


-​​កុមារ​កើត​នៅ​និ​ទាឃ​រដូវ (​ខែ ៣,៤,៥) 

រំញោច​ខ្លាំង​ជាមួយ​ធាតុអាកាស ងាយ​ត្រូវ​គ្រុន​រងា អាលែកហ្ស៊ី ឬ​ឈឺ​ថ្កាត់​ជាង​កុមារ​កើត​ក្នុង​រដូវ​ផ្សេងៗ ។ ដូច្នេះ​ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​ដល់​ពួកវា​ច្រើនជាង ។ ចូរ​យកចិត្តទុកដាក់​ដល់​ការព្យាករណ៍​អាកាសធាតុ​រាល់ថ្ងៃ ដើម្បី​ជួយ​វា​ទប់ទល់​ទាន់ពេល ។​ ​ពួក​អ្នក​ចិត្តសាស្ត្រ​ចាត់ទុកថា អ្នក​កើត​ក្នុង​រដូវ​និ​ទាឃ​រដូវ​ច្រើន​រស់នៅ​តាម​មនោសញ្ចេតនា មិន​ប្តូរផ្តាច់ ដោយ​ត្រូវ​បញ្ចុះបញ្ចូល និង​ចំណុះ​លើ​អ្នកដទៃ ។ គ្មាន​ម​ហិ​ច្ឆិ​តា​ធ្វើ​អ្នកដឹកនាំ ។ កុមារ​កើត​ក្នុង​រដូវ​និ​ទាឃ​រដូវ ច្រើន​ងាយ​ប្រដៅ ចេះ​ស្តាប់បង្គាប់ មាន​ចរិត​ល្អិតល្អន់ និង​ចេះ​ផ្ទៀង​ស្តាប់ ។​ ពួកវា​ការពិតទៅ​មាន​យោបល់​ប្រាកដប្រជា​អំពី​ច្រើន​បញ្ហា​ តែ​មិន​ចង់​និយាយ​ចេញ និង​អនុវត្ត​គំនិត​របស់ខ្លួន ក្រែង​ជជែក​វែកញែក ងាយ​រស់នៅក្នុង​សមូហភាព ។ ភារកិច្ច​របស់​ឪពុកម្តាយ​ដែលមាន​កូន​កើត​ក្នុង​និ​ទាឃ​រដូវ គឺ​ត្រូវ​យកចិត្តទុកដាក់​ហាត់ពត់​ឲ្យ​វា​មាន​ចរិត​ជឿជាក់​លើ​ខ្លួនឯង ម្ចាស់ការ មាន​ឆ​ន្ទះ និង​ម​ហិ​ច្ឆិ​តា អត់ធ្មត់ ហ៊ាន​ធ្វើ​ហ៊ាន​ទទួល ។​


-​កុមារ​កើត​ក្នុង​រដូវ​គិមហ​ន្ត​រដូវ (​ខែ ៦,៧,៨) 

សុទិដ្ឋិនិយម សំណាង និង​រួសរាយ រឿងនេះ​ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Hertfordstire បញ្ជាក់ ។​ អ្នក​​កើត​​ក្នុង​​រដូវ​គិមហ​ន្ត​រដូវ ច្រើន​ស្វ័យ​វាយតម្លៃ​ខ្ពស់​អំពី​ខ្លួនឯង ពេញចិត្ត​ចំពោះ​ខ្លួនឯង ហេតុនេះ​ចរិត​សុទិដ្ឋិនិយម ស្រឡាញ់​ជីវិត​ជានិច្ចកាល​មាន​អារម្មណ៍​ថា ខ្លួន​សុភមង្គល ។ ពួក​អ្នក​ចិត្តសាស្ត្រ​ចាត់ទុកថា ពួកគេ​ស្វិត​ក្នុង​ប្រភេទ​មនុស្ស​រំញោច ចិត្តល្អ ទូលាយ ស្រើបស្រាល អាច​ឆេវឆាវ តែ​មិន​ឈ្នានីស ឬ​គុំកួន ។​ ​ពួកគេ​ត្រូវ​ត្រៀមខ្លួន​ទទួលយក​ឧបសគ្គ ផ្សង​គ្រោះ​ថា្នក់ ចូលចិត្ត​ការធ្វើដំណើរ​ទៅ​ឆ្ងាយ ។ ឪពុកម្តាយ​របស់​កុមារ​កើត​ក្នុង​រដូវ​គិមហ​ន្ត​រដូវ គួរ​បង្កលក្ខណៈ​ឲ្យ​វា​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម បណ្តា​ចលនា​ស្ម័គ្រចិត្ត លើកទឹកចិត្ត​វា ការពារ​មិត្តភក្តិ​រួម​ថ្នាក់​ដែល​ទន់ខ្សោយ​ជាង​ខ្លួន ។

-​​កុមារ​កើត​ក្នុង​រដូវ​សរទរដូវ (​ខែ ៩,១០,១១) 

និយាយ​រួម​នឹង​រស់នៅ​យូរ​ជាង​មិត្តភក្តិ​វ័យ​ស្របាល​គ្នា ។ ក្រោយពេល​វិភាគ​តួលេខ​ស្ថិតិ​អំពី​ជីវិត​របស់​មនុស្ស​ជាង​១​លាន​នាក់ ពី​អូស្ត្រាលី​ដល់​ណ័​រវេ​ស ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា​ពួកគេ​សុទ្ធ​តែមាន​អាយុ​វែង ។​ ​ពួកគេ​រស់នៅ​អធ្យាស្រ័យ ជានិច្ចកាល នឹងនរ ប្រយ័ត្នប្រយែង​នឹង​ល្អិតល្អន់​ក្នុង​ការងារ ដោះស្រាយ​បញ្ហា​តែងមាន​ហេតុផល មាន​មនោសញ្ចេតនា ហើយ​ជានិច្ចកាល​មាន​កិត្តិនាម​ក្នុងសង្គម​។​ កុមារ​កើត​នៅ​រដូវ សរទរដូវ ឧស្សា​ហ៍ព្យាយាម​ក្នុងការ​រៀនសូត្រ​ពុំ​សូវ​បង្កជម្លោះ​ឈ្លោះប្រកែក​ជាមួយ​មិត្តភក្តិ ឆាប់​យល់បាន​តម្លៃ​របស់​ប្រាក់កាស និង​ចេះ​ស្តាប់បង្គាប់ ។ ឪពុកម្តាយ​មានកូន​កើត​ក្នុង​រដូវ​សរទរដូវ បាន​មាន "​វត្ថុធាតុដើម​ដ៏​មានតម្លៃ​" ដើម្បី​បង្កើតជា​ពលរដ្ឋ​គំរូ ។ ចូរ​ប្រឹងប្រែង​តម្រង់​វា​ឲ្យ​ដើរ​ត្រូវ​ទិស ។​

-​កុមារ​កើត​ក្នុង​រដូវ​សិ​សិ​រដូវ

​សឹងតែ​ទាំង​អស់នៃ​មនុស្ស​ថ្នឹក​ដៃ​ឆ្វេង ត្រូវ​បានកើត​ក្នុង​បណ្តា​ខែត្រជាក់​បំផុត​គឺ​ខែ​១២ ,​ខែ​១ និង​ខែ​២ (​ហើយ​តាម​ធាតុអាកាស នោះ​ជា​បណ្តា​ខែ​មាន​សីតុណ្ហភាព​ទាប​បំផុត ហេតុនេះ​ជនជាតិ​អឺរ៉ុប​កំណត់​នោះ​ជា​រដូវ សិសិររដូវ ។​ ​កុមារ​កើត​នៅ​រដូវ​សិសិររដូវ ធំ​ឡើង​ច្រើន​មាន​និន្នាការ​កើត​ជំងឺ​សរសៃឈាម​បេះដូង តាម​ពួក​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Bristol និង Edingburgh (​អង់គ្លេស​) ។ ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​នៅ​កុមារ សិសិររដូវ​" ខ្ពស់ជាង​កុមារ​កើត​ក្នុង​រដូវ​ផ្សេងៗ​គឺ ២៤% ។​ ទន្ទឹម​នោះ នៅ​រដូវរងា​ខ្លាំង មាតា​ទាំងឡាយ​ដោយសារ​ត្រូវ​ទប់ទល់​នឹង​ភាព​ត្រជាក់ ហេតុនេះ​របប​ទទួលទាន​មាន​ខ្លាញ់​ច្រើន​ក៏​បណ្តាល​ឲ្យ​មាតា​មាន​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ ។ ដូច្នេះ​ប្រសិន​ត្រូវ​សម្រាលកូន​នៅ​រដូវ សិ​សិ​រដូវ មាតា​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ដល់​រឿង​ទទួលទាន​តម ។​ តាម​ពួក​អ្នក​ចិត្តសាស្ត្រ អ្នក​កើត​នៅ​រដូវរងា​ខ្លាំង ច្រើ​ជាម​នុស្ស​ជោគជ័យ ។ ពួកគេ​វៀងវៃ មាន​ទេពកោសល្យ និង​មាន​ឆន្ទៈ ។ ពួកគេ​ចេះ​វិធី​ធ្វើការ ជឿជាក់​លើ​ខ្លួនឯង​ក្នុង​គ្រប់​សកម្មភាព ម្ចាស់ការ​កម្ចាត់​ចេញ​ឧបសគ្គ​លើផ្លូវ​ជីវិត ហើយដោយ​ហេតុនេះ​ងាយ​សម្រេច​ជោគជ័យ ។​
​ប៉ុន្តែ​កុមារ​កើត​ក្នុង​រដូវ​សិសិររដូវ​ច្រើន​អំនួត​អួតអាង និង​ក្បាលរឹង ។ តាំងពី​ពេល​នៅ​តូច​ឧស្សាហ៍​ប្រកែក​ជាមួយ​ឪពុកម្តាយ មិន​ងាយ​ទទួលស្គាល់​កំហុស ពិបាកធ្វើ​ការ​តាម​ក្រុម និង​ច្រើន​បង្កើត​គ្រួសារ​យឺត ៕

ប្រភព CEN
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com