ក្រោយពីគេហទំព័របងពេទ្យ បានប្តូរខ្លួនពីប្លក់មកជាគេហទំព័រមក ថ្ងៃដំបូងនៃការចេញផ្សាយ បងពេទ្យ សូមលើកយកអត្ថប្រយោជន៍របស់ត្រឡាចមកជូនប្រជាជនខ្មែរទាំងអស់យល់ដឹង ។
ត្រឡាចមានគុណសម្បត្តិជាថ្នាំត្រជាក់បញ្ចុះទឹកមូត្រ ។ គ្រាប់ត្រឡាចស្ងួតយកមកបុកអោយល្អិតបរិភោគ ដើម្បីបន្សាបកម្តៅបំបាត់គ្រុន ។ តាមក្បួនតម្រាខ្លះៗ បានចែងថា ត្រឡាចមានឥទ្ធិពលបណ្តេញជាតិពុលចេញពីរាងកាយទៀតផង ។
ត្រឡាចមានលក្ខណៈស្រដៀងនិងឃ្លោក តែគេអាចបរិភោគវាទាំងផ្លែខ្ចី និងផ្លែចាស់បាន ដោយគេអាចរក្សាទុកបានយូរថ្ងៃទៀតផង ព្រោះវាជាដំណាំស្រួលដាំ ។ ស្លឹកនិងដើមរបស់វាអាចប្រើវិធីគ្រឿងទប់ទល់កម្តៅបានយ៉ាងល្អ ។
ជាមួយអ្នកចង់បញ្ចុះទម្ងន់វិញ បញ្ជីរាយមុខម្ហូបដែលធ្វើពីត្រឡាច គួរអោយចាប់អារម្មណ៍បំផុត ព្រោះវាមិនធ្វើអោយកើតទម្ងន់ទេ ។
@បងពេទ្យ@
Post a Comment