Home » , » មន្រ្តីសុរិយោដី ថតរូប​ដីធី្ល ជាប់សត្វចម្លែក ដែលប្រជាពលរដ្ឋ ថាជា​ខ្មោចបិសាច

មន្រ្តីសុរិយោដី ថតរូប​ដីធី្ល ជាប់សត្វចម្លែក ដែលប្រជាពលរដ្ឋ ថាជា​ខ្មោចបិសាច

ដោយ PUZEE ថ្ងៃ Tuesday, January 15, 2013 | ម៉ោង 10:37 AM


កំពង់ឆ្នាំង  មន្ដ្រី​សុរិយោ​ដី ៣​រូប រួម​និង​អភិបាល​ស្រុក​បរិបូរណ៍​មួយ​រូប នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៣ បាន​ចុះ​ទៅ​ពិនិត្យ​ដី ដើម្បី​ចុះ​បញ្ជី​ចេញ​ប្លង់ កម្ម​សិទ្ធិ ជូន​ប្រជាពលរដ្ឋ​នៅ​ខាង​លិច​ភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់​ឆ្នាំង ថត​រូប​ជាប់​សត្វ​ចម្លែក ។
លោក លន់ ទ្រី មន្ដ្រី​សុរិយោ​ដី​ខេត្ដ ដែល​បាន​រួម​ដំណើរ ទៅ​ចំណុច​ភូមិ​សាស្ដ្រ​ខាង​លើ បាន​ប្រាប់​មជ្ឈមណ្ឌល ព័ត៌មាន​ដើម​អម្ពិល ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ១០​និង​៣០​នាទី ព្រឹក​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ អនុ​ការិយាល័យ រៀបចំ​ដី​ឈ្មោះ លី សុទា បាន​យក​ទូរស័ព្ទ​ដៃ​របស់​ខ្លួន ម៉ាក​ស៊ាំសុង មក​ថត​រូបភាព​ទីតាំង​ដី ពេល​ធ្វើ​សកម្មភាព ថត​ទៅ​លើ​ទីតាំង​ដី គឺ​ពុំឃើញ​មាន​រូបភាព​អ្វី​នោះ​ឡើយ គឺ​មាន​តែ​ទីតាំង​ដី​ធម្មតា​ប៉ុណ្ណោះ ។
លោក លន់ ទ្រី បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​ការងារ ត្រឡប់​មក​ដល់​ភូមិ​ឋាន របស់​អ្នក​ស្រុក​រស់​នៅ ទីនោះ​ក៏​បាន​ឆែក​មើល​រូបភាព ដែល​បាន​ថត ស្រាប់​តែ​លេច​ចេញ​រូបភាព​ចម្លែក ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង នៅ​ពេល​អ្នក​ភូមិ​បាន​មើល​ឃើញ​រូបភាព​សត្វ​ចម្លែក ក៏​បាន​នាំ​គ្នា​និយាយ​ថា ជា​រូបភាព​ប្រែត​អសុរកាយ ចេញ​ដើរ​រក​ស៊ី ពី​ព្រោះ​កន្លែង​នេះ​មាន​ខ្ទម​មួយ ហើយ​នៅ​ពេល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​មន្ដ្រី​ជំនាញ ចុះ​វាស់​វែង​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ តែ​ង​តែ​ដាក់​បាយ​ទឹក​ឱ្យ​ពួក​ខ្មោច​ស៊ី​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ ខែ​ឆ្នាំ​ខាងលើ មន្រ្តី​ជំនាញ បាន​ចុះ​ទៅ​ដល់​តំបន់​នោះ ទើប​ពួក​ខ្មោច​បិសាច​គិត​ថា ធ្លាប់​បាន​សំណែន ក៏​ចេញ​មក​រក​ស៊ី ដូច​សព្វ​មួយ​ដង ។
សូម​បញ្ជាក់​ថា មន្រ្តី​សុរិយោ​ដី​ចុះ​ទៅ​នោះ មាន​គ្នា​៤​​នាក់ រួម​មាន​ទី១ ឈ្មោះ លី សុភា ជា​អនុ​ប្រធាន​ការិយាល័យ​រៀប​ចំ​ដែន​ដី ទី២​ឈ្មោះ ហើម ពុទ្ធារិទ្ធ ប្រធាន​ការិយាល័យ​ស្តី​ទី សុ្រក​បរិបូរណ៍ ទី៣ ឈ្មោះ លន់ ទ្រី មន្រ្តី​សុរិយោ​ដី​ខេត្ត​កំពង់ឆ្នាំង និងទី៤ ឈ្មោះ ឃួន សៅរុំ អភិបាល​សុ្រក​បរិបូរណ៍ ៕

ប្រភព ដើមអម្ពិល
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com