នេះគឺជាហេតុការណ៍ដ៏គួរអោយតក់ស្លុតមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ដែលបណ្តាលអោយបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវរថយន្តបុកពីក្រោយ ហើយកិន អូសពីលើទៀតផង។ បុរសទាំង២នាក់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ តែបើតាមប្រភពពត៌មានបានអោយដឹងថា ពួកគេបានជួយសង្គ្រោះរួចផុតជីវិតហើយ។ តាមរូបភាពកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសរងគ្រោះទាំង២នាក់នោះកំពុងតែដើរតាមផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងបុកពួកគេពីក្រោយ ហើយបានព្យាយាមជិះរត់គេចបានកិនបុរសរងគ្រោះទាំង២ពីលើ និងបានអូសពួកគេយ៉ាងឆ្ងាយទៀតផង។ ទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភព Khmer-note
Post a Comment