Home » , » កម្លាំងសមត្ថកិច្ច សម្រេចចិត្ត សម្រុកចូល ក្នុងធនាគារ អេស៊ីលីដា តែជនសង្ស័យនាំ ចំណាប់ខ្មាំង ចូលក្នុងបន្ទប់ ចាក់សោរជាប់

កម្លាំងសមត្ថកិច្ច សម្រេចចិត្ត សម្រុកចូល ក្នុងធនាគារ អេស៊ីលីដា តែជនសង្ស័យនាំ ចំណាប់ខ្មាំង ចូលក្នុងបន្ទប់ ចាក់សោរជាប់

ដោយ PUZEE ថ្ងៃ Tuesday, January 22, 2013 | ម៉ោង 10:42 PM

កំពង់ចាម បន្ទាប់​ពី​ឡោម​ព័ទ្ធ​អស់​រយៈ​ពេញ មួយ​ព្រឹក​រួច​មក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន នគរ​បាល​ អាវុធ​ហត្ថ និង​កម្លាំង​យោធា នៅ​វេលា​ម៉ោង ១១ និង​៤០នាទី​ព្រឹក​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ២០១៣​នេះ បាន​សម្រេច​ចិត្ត​សម្រុក ចូល​ទៅ​ក្នុង​អគារ​ធនាគារ​អេស៊ីលីដា តែ​ម្តង ប៉ុន្តែ​ចូល​ទៅ​ដល់​ជន​សង្ស័យ​ចំនួន​២នាក់ ដែល​មាន​អាវុធ​ខ្លី​នៅ​ក្នុង​ដៃ បាន​នាំ​ចំណាប់​ខ្មាំង ជា​បុគ្គលិក​របស់​ធនាគារ​២នាក់ ចូល​ក្នុង​បន្ទប់​ទូ​ដែក​ដាក់​លុយ ហើយ​ចាក់​សោរ​ជាប់ ។
យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង តើ​សមត្ថកិច្ច ដែល​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ ឆាយ គឹមសុន និង ឧត្តម​សេនីយ៍ វ៉ា សារិទ្ធ មាន​យុទ្ធសាស្រ្ត និង​វិធាន​ការ​បែប​ណា​ទៀត ដើម្បី​ចាប់​ជន​សង្ស័យ​ទាំង​២​នាក់ ហើយ​មិន ឲ្យ​គ្រោះថ្នាក់​ដល់​ចំណាប់​ខ្មាំង​នោះ ។
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ចាន់នី បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា នៅ​កន្លែង​ដែល​ជន​សង្ស័យ​ចាប់​បុគ្គលិក​ធ្វើ​ជា​ចំណាប់​ខ្មាំង គឺ​ជា​ប៉ុស្តិ៍​សេវា​ផ្តល់​ព័ត៌មាន មិនមែន​ជាកន្លែង​ស្តុក និង​ដាក់​លុយ​នោះ​ទេ ។ លោក អ៊ិន ចាន់នី បាន​បន្ត​ថា លោក​ឆ្ងល់​ពី​សកម្មភាព​ខាង​លើ​នេះ កើត​ឡើង ពីព្រោះ​មាន​ការ​ការពារ​សន្តិសុខ​នៅ​ទី​នោះ ប៉ុន្តែ​បន្ទាប់​ពី​មាន​ករណី​នេះ​កើត​ឡើង នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា នឹង​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត ។
លោក អ៊ិន ចាន់នី បាន​បន្ត​ថា ថ្នាក់​ដឹកនាំ​សំខាន់​ៗ របស់​ធនាគារ​បាន​ចុះ​ទៅ​កន្លែង​​កើត​ហេតុ​ផ្ទាល់ ដើម្បី​ចូល​រួម ជាមួយ​សមត្ថកិច្ច​ធ្វើ​ការងារ​នេះ។ យ៉ាងណា​ក៏​ដោយ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​សម្តែង​ការ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បានជា​ជន​សង្ស័យ​ចូល​ទៅ​ក្នុង​ធនាគារ​បាន​នៅ​ពេល​ដែល​ចាក់​សោរ​ត្រឹម​ត្រូវ ហើយ​ទាមទារ​រក​ថ្នាំញៀន ជក់ មិន​មែន​រក​លុយ​នោះ​ទេ ៕







ប្រភព ដើមអម្ពិល
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com