ខេត្តកំពង់ចាម៖ ប៉ូលីស និងប៉េអឹមជាច្រើននាក់កំពុងឡោមព័ទ្ធ ចោរ២នាក់ចូលប្លន់ក្នុងធនាគារ អេស៊ីលីដា នៅទីប្រជុំជនខាងមុខ ផ្សារបែកអន្លូង (ផ្សារថ្មី)ភូមិបែកអន្លូង ឃុំអារ័ក្សត្នោត ស្រុកស្ទឹងត្រង់ ។ តាមប្រជាជនភូមិបែកអន្លូងបានអោយដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៣ មករា ២០១៣ ពួកគាត់បានដឹងពីការចាប់បុគ្គលិកធនាគារចំនួន២នាក់ ឃាត់ឃាំងនៅក្នុងអគារធនាគារធ្វើ ជាចំណាប់ខ្មាំង ដោយប្រជាជនមានការសង្ស័យថា ពួកចោរបានចូលទៅសំងំ ក្នុងអាគារពីព្រលប់ដើម្បីធ្វើសកម្មភាព លុះដល់ពេលព្រឹកទើបពួកគាត់បានដឹង ។ ពួកចោរបានធ្វើការគំរាមដល់សមត្ថកិច្ចឱ្យបើកផ្លូវ និងប្រគល់ ទ្រព្យសម្បត្តិឱ្យពួកគេ ។ការតថ្លៃគ្នាត្រូវបានគេអោយដឹងថា ពួកចោរកំពុងបង្គាប់ឱ្យប៉ូលិសបញ្ជូនថ្នាំញៀនទៅឱ្យពួកគេ ប្រើប្រាស់ក្នុងធនាគារដើម្បីឱ្យពួកគេមានស្មារតីរឹងមាំតទៅទៀត…៕ ព័ត៌មានលម្អិត បងពេទ្យនឹងផ្សាយជូននៅពេលក្រោយ ....
អត្ថបទ បងពេទ្យ
ប្រភព ប្រជាជនភូមិបែកអន្លូង
Post a Comment