Home » » 3ចំណុច​ សម្រក​ទម្ងន់​ឲ្យបាន​ជោគជ័យ​

3ចំណុច​ សម្រក​ទម្ងន់​ឲ្យបាន​ជោគជ័យ​

ដោយ PUZEE ថ្ងៃ Wednesday, March 6, 2013 | ម៉ោង 9:04 PM


សម្រាប់​សុភាព​ស្រ្តីដែល​កំពុងជួប​បញ្ហាក្នុង​ការសម្រក​ទម្ងន់​កុំទាន់អា​លចុះ​ចាញ់ ​សាកល្បង​តិចនិក​ដូចខាងក្រោម ៖ 
  • ចំណុច​ដំបូងនិង​ជាចំណុច​សំខាន់​បំផុត​ គឺកម្លាំង​ចិត្ត។​ ការ​​បង្កើត​​កម្លាំង​​ដល់​​ខ្លួន​​ឯង​អាច​ធ្វើ​ឲ្យ​កើត​កម្លាំង​​ជំរុញ​ដល់​​ការ​​តាំង​ចិ​ត្ត​​និង​​​ភាព​​មោះ​មុត​ ក្នុង​​ការ​​សម្រក​ទម្ងន់​។​​កុំបង្កើត​​អ្វី​​ដែល​ធ្វើ​ឲ្យ​ខ្លួន​​ឯង​​បាក់​​កម្លាំង​​ចិត្ត​​ ដូច​ជា ​​មិន​គួរ​ថ្លឹង​ទម្ងន់​​ញឹក​ញាប់ ​ជា​ហេតុ​​នាំ​​ឲ្យ​​​អ្នក​មិ​ន​​ឃើញ​ពី​ការ​ថយ​ចុះ​ទម្ងន់​​ ធ្វើ​​ឲ្យ​បាក់​​ទឹក​​ចិត្ត​​ និង​​ឆាប់​ចុះ​ចាញ់ ។​
  • ទទួល​ទានអាហា​រ​ឲ្យគ្រប់3ពេល​តាមធម្មតា​ ក្នុង​​បរិមាណ​​ឆ្អែត​ល្មម ​ហើយ​​អាហារ​ គួរ​មាន​​បន្លែ​ច្រើន​​ជាង​សាច់​​សត្វ​ និង​​ប្តូរ​​ពី​​បាយ​​​ស​ធម្មតា​ មក​​ជា​បាយ​អង្ករ​សំរូប​ វិញ។​ ចន្លោះ​​ពេល​បាយ​មិន​​គួរ​ទទួល​​ទាន​​អាហារ​ ដូច​ជា ​នំ ភេសជ្ជៈ​ផ្អែម​ ទឹក​ក្រូច​មាន​រស់​ជាតិ​ហ្គាស​​ រួច​​ប្តូរ​មក​ជា​ទឹក​ផ្លែឈើ​ស្រស់​ ឬ​​ផ្លែឈើ ​ជំនួស​វិញ​ ឬ​បើ​ចង់​​ទទួល​ទាន​នំផ្អែម​ យូរៗ​គួរ​ទទួល​ទានម្តង​ ទើប​ល្អ។​ មិន​គួរ​ទិញ​នំ ​ទឹក​ដោះគោ ​ប៊័រ​ ទុក​ក្នុង​ទូទឹកកក​ច្រើន​ពេក​ឡើយ ​ព្រោះពិបាក​ហាម​ចិត្ត​អាច​ធ្វើឲ្យ​ទទួល​ទាន​កាន់​តែច្រើន។​ អ្វី​ដែល​សំខាន់​បំផុត​គឺទទួល​ទាន​ទឹកស្អាត​ធម្មតា​ ឲ្យបាន​ច្រើន​ទើប​ល្អចំពោះសុខ​ភាព។​
  • ហាត់​ប្រាណ​ជាប្រចាំៈ ​ការហាត់​ប្រាណ​យ៉ាង​ទៀង​ទាត់​ ជួយ​ដុត​បំផ្លាញ​កាឡូរីក្នុង​រាង​កាយ​បាន​ច្រើន​ ដូ​ច​ជា ​ការហែល​ទឹក​ ដើរ​ឬរត់។​ ក្នុង​អំឡុងពេល​ដើរ​ ឬរត់ត្រឹកៗ​ អ្នក​អាច​ស្តាប់​ចម្រៀង​បណ្តើរ​ដើម្បី​ធ្វើឲ្យរាង​កាយធូរ​ស្បើយ ​មាន​អារម្មណ៍​ស្រស់​ថ្លា ​និង​មិន​ធ្វើ​ឲ្យឆាប់​ហត់​ទៀត​ផង៕​
ប្រភព Khmerstation
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com