បុរស និងស្ដ្រីមានជីវិតរស់នៅ ដើម្បីយល់ចិត្ដយល់ថ្លើមគ្នា ចេះស្ដាប់គ្នាទៅវិញទៅមក។ ប៉ុន្ដែជាប្រចាំថ្ងៃពួកគេទាំងពីរ នាក់បៀមលេបទៅដោយ ការកើតទុក្ខមិនសុខចិត្ដ ទំនាស់ទាស់ទែងគ្នា ការមិនចុះសម្រុងគ្នា ការមិនយល់ចិត្ដគ្នានិងការនឿយណាយ ទាំងកាយចិត្ដរៀងៗខ្លួន។ រឿងរ៉ាវទាំងនេះជាស្រមោល អន្ទោលតាមប្រាណពួកគេទាំងពីរនិងរំខាន ជីវិតគូស្នេហ៍បុរសស្ដ្រីនេះទៀតផង។ តើពួកគាត់ត្រូវមានវិធីសាស្ដ្រ ឬមធ្យោបាយបែបណាខ្លះ ដើម្បីឆ្លងទៅដល់ត្រើយសុភមង្គល?
ក្នុងរឿងរ៉ាវស្នេហា មិនត្រូវសំចៃកម្លាំងឡើយ ហើយត្រូវចេះធ្វើឬផ្ដល់ឱ្យគ្នាទៅវិញទៅមកឱ្យបានច្រើនដោយមិន ត្រូវគិត ទៅដល់ការផ្ដល់គ្រប់គ្រាន់ ឬការតបស្នងជាគុណស្រ័យនោះឡើយ។ នៅក្នុងសង្គមគ្រួសារខ្មែរយើង ស្ដ្រីអនុវត្ដបានប្រសើរណាស់ តែបុរសវិញទេ ដែលព្រងើយកន្ដើយធ្វើមិនដឹង មិនឮនូវរឿងយកចិត្ដទុកដាក់នេះ។ ស្ដ្រីច្រើនតែចេះថ្នាក់ថ្នម បមបីស្វាមីឬគូស្នេហ៍ ដុស ក្អែលឱ្យប្ដី ឬជួនកាលម៉ាស្សាខ្លួន ឬច្របាច់ដៃច្របាច់ជើងឱ្យប្ដី ទៀតផងបែបនេះ ជាអ្វីមួយដែលប្រកបទៅដោយសុភមង្គលរវាងគ្នា។ រីឯបុរសខ្មែរវិញក៏គួរធ្វើអំពើទាំងនេះ ដល់ភរិយាឬស្ដ្រីជាគូ ស្នេហ៍វិញផងដែរ។ បើបែបនេះមែនពួកគាត់ទាំងពីរ ទាំងបុរសទាំងស្ដ្រីនឹង លែងគិតអំពីការបែកបាក់គ្នា ហើយត្រើយសុភមង្គលនៅជិតបង្កើយ។ តែសូមកុំច្រឡំការថ្នាក់ថ្នមគ្នា ដើម្បីសេចក្ដីសុខផ្លូវភេទ ឬសុភមង្គលគ្រួសារ និងបញ្ហាយែនឌ័រ។
សូមសម្ដែងចំណង់កាមឱ្យដល់កម្រិតខ្ពស់ និងខ្លាំងក្លា
តើលោកស្រីអ្នកនាងធ្លាប់ស្រមៃទេថា លោកស្រីអ្នកនាងកំពុងតែនៅកម្សាន្ដ ជាមួយគូស្នេហ៍ពេលសម្រាកចុង សប្ដាហ៍ដើម្បី ធ្វើបុណ្យខួបអាពាហ៍ពិពាហ៍? ឬក៏ស្លៀកពាក់សម្លៀកបំពាក់ ឬរ៉ូបពណ៌ក្រហមដ៏សិចស៊ីពេលរាត្រី ស្រមោលសពេលល្ងាចថ្ងៃបុណ្យ សង្សារ? លោកស្រីអ្នកនាងមិនត្រូវរង់ចាំ ឱ្យគូស្នេហ៍ប្ដីឬប្រពន្ធរបស់លោក អ្នកដឹងអំពីចំណង់កាម តាមការទស្សន៍ទាយនោះទេ ៖ មាន តែលោកអ្នកបញ្ចេញវាទេទើបគេដឹង! បែបនេះកាត់បន្ថយបាននូវការមានគំនិតអកុសល គុំគួនឬចាំមើលបំណាំសិន។ គូស្វាមីភរិយា ភាគច្រើនចង់បង្កើតបរិយាកាសសប្បាយរីករាយ និងមានសុភមង្គលប៉ុន្ដែពួកគាត់មិនមានគំនិតទាល់តែសោះ។ នៅក្នុងក្របខ័ណ្ឌ រឿងរ៉ាវផ្លូវភេទ គឺដូចតែគ្នាទេបើសិនជាលោកស្រី អ្នកនាងមិននិយាយចេញឱ្យច្បាស់ ប្រាប់ដៃគូនូវអ្វីដែលលោកស្រីអ្នកនាងចូលចិត្ដ នូវអ្វីដែលលោកស្រីអ្នកនាង ចង់ឱ្យគាត់ធ្វើចំពោះខ្លួននិងនូវអ្វី ដែលលោកស្រីអ្នកនាងមិនចូលចិត្ដ ឬរបៀបដែលលោកស្រីអ្នកនាងមិន ចូលចិត្ដនោះគាត់ពិតជាមិនអាច ទស្សន៍ទាយដោយខ្លួនគាត់ម្នាក់ឯងនោះទេ។ សូមសាកសួរទៅកាន់គាត់ ដោយសម្ដីសម្ដៅរម្យទម ផ្អែមល្ហែម តែច្បាស់ៗ ដោយគ្មានការលាក់លៀមនោះ គាត់នឹងផ្ដល់ជូនលោកស្រីអ្នកនាងវិញនូវ ការពេញចិត្ដពេញថ្លើមជាអតិបរិមា ជាក់ជាមិនខានឡើយ។
សូមចំណាយពេលនៅជាមួយគ្នា
ការងារ ការមើលថែទាំកូន ការមើលទូរទស្សន៍ ចំណាយចាយវាយនេះ ចំណាយនោះ។ល។តើគ្រួសារឬប្ដីប្រពន្ធភាគច្រើន ពិតជាវិលវល់ក្ន្នុងរឿងទាំងនេះមែនឬ? ជារៀងរាល់ថ្ងៃ សូមគ្រប់គ្រងឱ្យបាននូវជីវិតគូស្រករជាអាទិទុកពេលវេលាស្គាល់ គ្នាទៅវិញ ទៅមក និងពេលវេលាសមរម្យមួយ សម្រាប់ការនែបនិត្យគ្នា ដែលមិនត្រូវនិយាយពីរឿងការងាររឿងលុយកាក់ និងរឿងអប់រំកូនចៅ នោះឡើយ។ ម្នាក់ត្រូវយកចិត្ដទុកដាក់នឹងម្នាក់ទៀត ជាពិសេសអំពីអារម្មណ៍ និងអំពីអ្វីដែលម្នាក់ៗចង់និយាយរៀបរាប់ ប្រាប់។
ការផ្ដល់ឱ្យគ្នាទៅវិញទៅមកនេះ ជាឱសថទិព្វមួយជួយសណ្ដំឱ្យស្ដ្រី ជាដៃគូមានអារម្មណ៍ថាខ្លួនស្ថិត នៅក្នុងកែវភ្នែករបស់ ស្វាមី ឬបុរសជាដៃគូនោះ។ ព្រោះថាពេលវេលាចំនួន១៥នាទី ជួនកាលមានតម្លៃសម្រាប់ពេញមួយជីវិត សម្រាប់គូស្នេហ៍របស់ លោកស្រីអ្នកនាង ជាពិសេសពេលទទួលទាន អាហារពេលល្ងាចជាមួយគ្នា ឬពេលនៅលើគ្រែជាមួយគ្នាជាដើម។
មិនត្រូវសម្រេចចិត្ដបែបអាត្មានិយមឡើយ
គ្រប់ប្រធានបទសំខាន់ៗទាំងអស់ រាល់ការសម្រេចចិត្ដចុងក្រោយ មិនអាចជាកម្មសិទ្ធិរបស់សមាជិក គ្រួសារណាម្នាក់នោះទេ ប៉ុន្ដែជាការយកចិត្ដទុកដាក់រួមគ្នា ជាពិសេសតាមរយៈកិច្ចទំនាក់ទំនង និងកិច្ចព្រមព្រៀងដែលកើតចេញ ពីភាគីទាំងពីរដោយក្ដី សោមនស្ស។ សមាជិកគ្រួសារឬប្ដីប្រពន្ធ ដែលជាគូស្នេហ៍ត្រូវមានភាពស្មើភាព ការជជែកគ្នាស្មើភាពការស្ដាប់គ្នាស្មើភាព និងសម្ដី សម្ដៅគោរពគ្នាទៅវិញទៅមក។
មិនត្រូវបំភ្លេចរឿងរ៉ាវលើគ្រែក្នុងគ្រួសារឡើយ
មិនមានដៃគូណាដែលនៅគង់វង្ស ដោយគ្មានជីវភាពផ្លូវភេទ ពេញចិត្ដពេញថ្លើមនោះទេ។ នៅក្នុងរឿងរ៉ាវទាំងនេះរហូត មកដល់សព្វថ្ងៃមិនទាន់ មានក្បួនខ្នាតឬមាត្រដ្ឋានសម្រាប់គោរព ធ្វើតាមនោះទេជាពិសេសចំពោះចំនួនដងនៃកិច្ចទំនាក់ទំនងរួមភេទ និងរយៈពេលប្រតិបត្ដិការផ្លូវភេទនោះទេ។ អ្វីដែលសំខាន់បំផុត គឺពេលគូស្នេហ៍ទាំងពីរឡើងលើគ្រែជាមួយគ្នា ម្នាក់ៗទទួលបាន សុភមង្គលផ្ទាល់ខ្លួនរៀងៗខ្លួន។ សូមគិតគូរទៅដល់ពេលវេលា ទំនើងចិត្ដ និងការរៀបចំខ្លួនជាដើមជានិច្ចជាកាល មិនសូវជាស្រួលធ្វើ នោះទេ ប៉ុន្ដែវាជាភារៈកិច្ច។ នៅក្នុងរឿងលើគ្រែ មិនត្រូវរឹតត្បិតចំពោះ ការបបោសអង្អែលនិងការថើបថ្នាក់ថ្នមនោះទេ ហើយសូម ផ្លាស់ប្ដូរការតុបតែង និងក្បាច់រួមភេទឱ្យបានញឹកញាប់ផងដែរ។ ព្រោះថាដើម្បីឱ្យជីវភាពផ្លូវភេទ ប្រកបទៅដោយក្ដីសោមនស្ស សប្បាយរីករាយ ត្រូវចេះស្ដាប់គូស្នេហ៍ សួរគាត់ ពោលពាក្យខ្សឹបផ្អែមល្ហែមស្ដាប់កាមារម្មណ៍ និងចំណង់កាមរបស់ខ្លួនជាដើម។
បណ្ដាំផ្ញើ ៖ ដៃគូស្នេហ៍ជាប្ដីប្រពន្ធហើយក្ដី មិនត្រូវភ្លេចខ្លួនរហូតដល់ភ្លេច គិតទៅដល់ការប្រលោមស្នេហ៍គ្នាជា ថ្មីនោះឡើយ។ ការបន្ដលួងលោមស្នេហ៍ គឺជាមធ្យោបាយជួយបន្ថែមភាពផ្អែមល្ហែម ដល់ជីវិតលើគ្រែក៏ដូចជាជីវិត គ្រួសាររបស់គូជីវិត៕
(ដកស្រង់ពីគេហទំព័រ www.healthcabodia.com)
Post a Comment