Home » , » មូលហេតុ និងវិធីកែលំអ បបូរមាត់ខ្មៅ

មូលហេតុ និងវិធីកែលំអ បបូរមាត់ខ្មៅ

ដោយ PUZEE ថ្ងៃ Sunday, March 3, 2013 | ម៉ោង 11:16 PM


បបូរមាត់ក៏ជាផ្នែក មួយសំខាន់ណាស់ ដែរ សម្រាប់មិត្ដ នារីទាំងអស់។ យើងតែងតែ ជួបប្រទះនូវ បញ្ហាបបូរមាត់ ស្ងួត ប្រេះ និងមានបញ្ហាមួយទៀត គឺបបូរមាត់ឡើងខ្មៅ ដែលជាហេតុធ្វើឱ្យអ្នក ពិបាកនឹងប្រឈមមុខ នឹងអ្នកដទៃណាស់ នៅពេលដែលនិយាយ ទល់មុខនឹងគេ។
លោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្សថបស្ដៃយ៍បានផ្ដល់កិច្ចសម្ភាសន៍យ៉ាង ក្បោះក្បាយ ដើម្បី ជាប្រយោជន៍ទៅដល់មិត្ដអ្នកអានទាំងអស់ក្នុងការថែរក្សាសម្ផស្ស របស់ខ្លួន។
មូលហេតុនាំឱ្យបបូរមាត់ខ្មៅ
ជាលិកាស្បែកបបូរមាត់ ពុំមានស្រទាប់ក្រៅដែលមានតួនាទីការពារដូចស្បែកផ្នែកផ្សេងៗនៃរាងកាយ ទេ ទើបធ្វើឱ្យយើង មើលឃើញសរសៃឈាមបានច្បាស់ និងធ្វើឱ្យបបូរមាត់មានពណ៌ស៊ីជម្ពូ។ ក្រៅពីនេះបបូរមាត់មិនមានរន្ធញើស ឬ ក្រពេញខ្លាញ់ឡើយ ទើបធ្វើឱ្យមានសភាពស្ងួត ឬប្រេះដោយងាយ និងគ្មានជាតិពណ៌ដើម្បីការពារស្បែកបបូរមាត់ឡើយ ទើបត្រូវបំផ្លាញដោយពន្លឺថ្ងៃ ដែលធ្វើឱ្យបបូរមាត់មានសភាពខ្មៅជាំ។ ស្នាមជ្រួញស្ដើងនៅលើ ឬនៅក្រោមបបូរមាត់ បណ្ដាលមកពីបរិស្ថានដែលនៅជុំវិញខ្លួន ដូចជាពន្លឺការជក់បារី ផ្សែងពុល ឬទៅតាមអាយុកាន់តែច្រើន។
ដូច្នេះដើម្បីថែរក្សាបបូរមាត់ឱ្យស្អាត ត្រូវជ្រើសរើសផលិតផលដែលអាចផ្ដល់សំណើមធ្វើឱ្យបបូរមាត់ទន់ល្មើយ ជាពិសេស គឺបបូរមាត់ខ្មៅ ឬស្ងួត និងប្រេះជាញឹកញាប់ រហូតក្លាយជារលាក ដែលមានមូលហេតុមកពីពន្លឺថ្ងៃ ខ្យល់ និងអាកាសធាតុស្ងួត នៅពេលចេញទៅខាងក្រៅម្ដងៗ។ 
ប៉ុន្ដែបបូរមាត់មានសរសៃប្រសាទជាច្រើនធ្វើឱ្យឆាប់ដឹងអារម្មណ៍ ជាងស្បែកដទៃៗទៀត។ ចំណែកឯបញ្ហាបបូរមាត់ ក៏មានច្រើនដែរ ជាពិសេសចំពោះអ្នកដែលមានជម្ងឺសើស្បែក រលាកស្បែក ឬមានជម្ងឺប្រតិកម្មអាឡែកស៊ី បបូរមាត់ និងឆាប់ស្ងួតជាងពេលធម្មតា។
វិធីកែលំអបបូរមាត់ខ្មៅ
វិធីកែប្រែបបូរមាត់ខ្មៅមិនមានអ្វីច្រើននោះទេ ដោយគ្រាន់ជ្រើសរើសយកក្រែមលាបបបូរមាត់ណាដែលធ្វើឱ្យបបូរមាត់ ប្រែពណ៌ពីខ្មៅទៅជាពណ៌ស៊ីជម្ពូវិញ ឬទៅជាពណ៌ក្រហមវិញតែប៉ុណ្ណោះ។ ផលិតផលទាំងនេះមានលក់ នៅតាមបណ្ដា ហាងលក់គ្រឿងសម្អាងនានា ដែលលោកអ្នកងាយស្រួលរកទិញណាស់។ម្យ៉ាងវិញទៀត លោកអ្នកគួរចៀសវាង ប្រើ ផលិតផលណាដែលគ្មានគុណភាព 
គ្រប់គ្រាន់ក្នុងការធ្វើឱ្យបបូរមាត់អ្នកស្រស់ស្អាតបានហើយវាថែមទាំងធ្វើឱ្យបបូរមាត់អ្នកប្រែជាពណ៌ខ្មៅបានដោយងាយដោយសារតែ សារជាតិគីមីដែលនៅក្នុងក្រែមនោះ។
ដំបូន្មានអ្នកឯកទេស
លោកអ្នកគួរតែចៀសវាងការពិសាបារី ឬអាហារផ្សេងៗ ដែលមានឥទ្ធិពលចំពោះបបូរមាត់។ មួយវិញទៀតផលិតផល ដែលគ្មានស្លាកយីហោត្រឹមត្រូវ និងគ្មានគុណភាពក៏គួរតែចៀសវាងផងដែរ។ ផលិតផលទាំងនោះអាច ធ្វើឱ្យបបូរមាត់ អ្នកកាន់តែខ្មៅឡើងៗបានដោយសារតែ ជាតិផ្សំដែលស្ថិតនៅក្នុងផលិតផលនោះ៕

(ដកស្រង់ពីគេហទំព័រ www.healthcambodia.com)
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com