តើលោក អ្នកយល់ថា ផ្ទៃមុខ កើតមុន គួរឲ្យរំខានដែរឬទេ? តើលោកអ្នក ចង់កម្ចាត់វាចេញ ពីស្បែកមុខ របស់អ្នកឲ្យ បានឆាប់ដែរឬទេ? ។ បើដូច្នោះ សូមអនុញ្ញាតមើល និងអនុវត្ត តាមគោលការណ៍ ដូចខាង ក្រោមនេះ នោះលោកអ្នកនឹងលែង មានកង្វល់ ពីបញ្ហានេះ ទៀតហើយ ៖
១- ត្រូវគ្រប់គ្រង របបអាហាររបស់អ្នក ។ អាហាររបស់អ្នក ដើរតួនាទីសំខាន់ណាស់ នៅពេល ដែល វាបង្កឲ្យមានរោគ មុននៅលើស្បែកមុខ ។ មានមនុស្ស ដែលមិនបានដឹងជាច្រើន បាន និយាយថា របបអាហារ មិនមានដើរតួនាទីសំខាន់ នៅពេលដែល វាបង្កឲ្យមានរោគមុននោះទេ តែជាក់ស្តែង វាដើរ តួនាទីសំខាន់ ក្នុងការធ្វើឲ្យកើតរោគមុន ។ ការទទួលទានអាហារ មិនត្រឹមត្រូវ នឹងបង្កឲ្យមានវិសមាមាត្រគ្រប់ប្រភេទ នៅក្នុងរាងកាយរបស់អ្នក ដែលបង្កឲ្យកើតរោគមុន ។ វិធីតែមួយ ដើម្បីបង្ការវិសមាមាត្រទាំងនោះ និង បង្ការនូវរោគមុនទាំងនោះ គឺតាមរយៈការរក្សានូវរបបអាហារដែលមាន តុល្យភាពល្អ ជាពិសេសត្រូវកាត់បន្ថយអាហារ ដែលប៉ះពាល់ដល់សុខភាព (Junk Foods) មានដូចជានំកញ្ចប់ ស្ករគ្រាប់ ភីស្សា ប៊ឺហ្គ័រ ឬម្ទេស ៘
២- ធ្វើលំហាត់ប្រាណ ។ ការមានជីវិតរស់នៅដ៏គួរឲ្យធុញថប់អាចបង្កឲ្យមានវិសមាមាត្រ ជាច្រើនក្នុងរាងកាយរបស់អ្នក ។ រឿងនេះជាលទ្ធផលនឹងបង្កឲ្យមានរោគមុន។ វិធីល្អបំផុតដើម្បី កែតម្រូវបញ្ហាទាំងនោះគឺលំហាត់ប្រាណដ៏ត្រឹមត្រូវមួយ ។ មនុស្សជាច្រើនបានកើតរោគមុននេះដោយសារតែបំរែបំរួលអ័រម៉ូនជាច្រើន នៅក្នុងរាងកាយ ។ ដូច្នេះត្រូវធ្វើឲ្យប្រាកដថាអ្នកធ្វើលំហាត់ប្រាណឲ្យបានប្រហែល ៣០ ទៅ ៤០ នាទីជារៀងរាល់ថ្ងៃ ។ នៅពេលណាដែលអ្នកហាត់ប្រាណរួច ត្រូវលុបមុខរបស់អ្នក ។ ការរក្សានូវអនាម័យនឹងជួយការពារមិនឲ្យរោគមុនរីករាលដាលនោះទេ ។
៣- ទឹកធម្មតា និង ទឹកផ្លែឈើ អ្វីដែលអ្នកផឹក ក៏ដើរតួនាទី សំខាន់ផងដែរ នៅពេលដែល ក្លាយទៅជារោគមុន ។ ប្រសិនបើរាងកាយរបស់អ្នកខ្សោះជាតិទឹក អ្នកប្រាកដជាអាចនឹងកើតមុនភ្លាមៗ ។ វិធីល្អបំផុតដើម្បីកែតម្រូវបញ្ហាទាំងនេះគឺតាមរយៈការបង្កើន ការបំពេញបន្ថែមនូវជាតិទឹកក្នុងខ្លួនរបស់អ្នក ។ ផឹកទឹកធម្មតា និង ទឹកផ្លែឈើឲ្យបានច្រើន វានឹងរក្សារាងកាយរបស់អ្នកឲ្យមានតុល្យភាព ៕
Post a Comment