Home » » យល់​ដឹង​ពី​បញ្ហា​យល់​សប្តិ​អាក្រក់​

យល់​ដឹង​ពី​បញ្ហា​យល់​សប្តិ​អាក្រក់​

ដោយ PUZEE ថ្ងៃ Sunday, May 26, 2013 | ម៉ោង 9:40 PM


មនុស្ស​គ្រប់​គ្នា​មាន​ការ​យល់​សប្តិ​ មាន​ទាំង​យល់​សប្តិ​ល្អ និង​យល់​សប្តិ​អាក្រក់​ ។ មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្តាល​អោយ​លោក​អ្នក​យល់​សប្តិ​អាក្រក់ ។ បញ្ហា​ទាំង​នោះ មាន​ដូច​ខាង​ក្រោម ៖ 
  • មនុស្ស​ប្រើ​ថ្នាំ​ ស្រា​ ថ្នាំ​ញៀន​ 
  • មនុស្ស​ដែល​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់
  • អ្នក​ដែល​មាន​អាការៈ​គ្រុន​ក្តៅ រឺ​ថប់​អារម្ភ
  • អ្នក​ដែល​មាន​បញ្ហា​អារម្មណ៍​នៅ​ផ្ទះ រឺ​សាលា 
  • មនុស្ស​ដែល​ជួប​ការ​ប្រែ​ប្រួល​នៃជីវិត រឺ​ការប៉ះ​ទង្គិច​ផ្លូវ​ចិត្ត និង​ស្ត្រេស​ដែល​មក​ពី​សម្ពាធ​​នៃ​​ការងារ​​ប្រចាំ​ថ្ងៃ ។
ហេតុ​ដូច​នេះ អ្នក​ដែល​តែង​តែ​ជួប​នូ​វវិបត្តិ​បញ្ហា​យល់​សប្តិ​អាក្រក់​ ចូរ​ព្យាយាម​លុប​បំបាត់​ចោល​អោយ​បាន ដើម្បី​ធ្វើ​អោយ​អារម្មណ៍​របស់​យើង​បាន​ជ្រះ​ថ្លា ។ វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម​នេះ គេហទំព័រ​បងពេទ្យ​សង្ឃឹម​ថា​អាច​ជួយ​ដល់​ប្រិយមិត្ត​អ្នក​អាន​បាន ៖ 
  • ធ្វើ​អោយ​មាន​ការ​ទម្លាប់​គេង​យប់​អោយ​បាន​គ្រប់​គ្រាន់ ដូច​នេះ​លោក​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថាចង់​គេង​ថ្ងៃ​ត្រង់​រឺ​ពេល​ល្ងាច​នោះទេ ។
  • កាត់​បន្ថយ​ការ​ផឹក​កាហ្វេ​អ៊ីន ស្រា និង​បន្ថយ​ការ​ជក់​បារី​ វា​ក៏​អាច​ជួយ​អោយ​លុប​បំបាត់​ចោល​នូ​វការ​យល់​សប្តិ​អាក្រក់​ផងដែរ ។
  • គួរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​នៅ​ជិត​ម៉ោង​ចូល​គេង ។ ការ​ញ៉ាំ​អាហារ​នៅ​ម៉ោង​ជិត​ចូល​សម្រាក​ក៏​អាច​បណ្តាល​អោយមាន​ការ​យល់​សប្តិ​អាក្រក់​ ។
  • ការ​ធ្វើ​លំហាត់​ប្រាណ​ពេល​ថ្ងៃ គឺជា​មធ្យោបាយ​ល្អ ដើម្បី​កុំអោយ​មាន​ការ​យល់​សប្តិ​អា​ក្រក់​ ប៉ុន្តែ​សូម​កុំ​ធ្វើ​លំហាត់​ប្រាណ​មុន​ពេល​អ្នក​ចូល​គេង​អោយ​សោះ ។
  • សម្រាក​សិន​មុន​នឹង​ចូល​គេង ជា​រឿង​សំខាន់​ដើម្បី​អោយ​លោក​អ្នក​គេង​លក់​ស្រួល ។
  • សូម​ជៀស​វាង​ការ​មើល​រឿង​គួរ​អោយ​ខ្លាច​ ហើយ​ប្តូរ​ទៅ​ជា​ការ​មើល​កម្មវិធីសប្បាយៗ នៅក្នុង​ទូរទស្សន៍ 
នេះ​ជា​វិធី​ដែល​អាច​ជួយ​លោក​អ្នក​កាត់​បន្ថយ​និង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​យល់សប្តិ​អាក្រក់ បាន​ តែ​ក្នុង​ករណី​កម្រ​ ដូច​ជា​បញ្ហា​ជម្ងឺ​ក្នុង​ខ្លួន បញ្ហា​មាត់ធ្មេញ អាច​បណ្តាល​អោយ​រារាំង​ដល់​ការ​គេង​ ហើយ​ចំពោះ​រឿង​នេះ ត្រូវ​ទៅជួប​និង​អោយ​គ្រូពេទ្យ រឺទន្ត​ពេទ្យ​ពិនិត្យ​ព្រោះ​ជា​បញ្ហា​សំខាន់ ។ ប្រសិន​ជា​មាន​រឿង​ដែល​ធ្វើ​អោយ​អ្នក​ធុញ ថប់​អារម្មណ៍ ខ្លាច រឺ​នៅ​តែ​បន្ត​នូវ​យល់​សប្តិ​អាក្រក់​ទៀត សូម​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ឯកទេស​ខាង​ផ្លូវ​ចិត្ត ។

@ឃិន សំណាង@
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com