ពួកអ្នកវិទ្យាសាស្ត្រអាមេរិកទើបនឹងរកឃើញវិធីព្យាបាលជំងឺទឹកនោមផ្អែមថ្មី១ ដោយការចាក់គ្រាប់ nano ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមអោយនៅកម្រិតធម្មតាក្នុងរយៈពេលជាង១សប្តាហ៍ ។
ចាក់អាំងស៊ុយលីនជាវិធីធម្មតាដើម្បីព្យាបាលជំងឺទឹកនោមផ្អែម ។ ប៉ុន្តែវិធីសាស្ត្រនេះត្រូវប្រើប្រាស់ច្រើនដងក្នុងថ្ងៃ ហើយហានិភ័យឥទ្ធិពលដល់សុខភាពមានកម្រិតខ្ពស់ ប្រសិនកម្រិតមិនច្បាស់លាស់ ។ ជាមួយនឹងវិធីសាស្ត្រថ្មីចាក់គ្រាប់ nano បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយទាំងស្រុងវិធីសាស្ត្រនេះផ្អែកលើយន្តការរំដោះអាំងស៊ុយលីនរបស់បណ្តាញ nano ពេលបរិមាណស្ករក្នុងឈាមកើនហួសកម្រិតអនុញ្ញាត ។
បណ្ឌិត Zhen Gu ជំនួយការសាស្ត្រាចារ្យក្នុងកម្មវិធីបច្ចេកទេសវេជ្ជ-ជីវសាស្ត្រ១សហការរវាងសកលវិទ្យាល័យ North Carolina State និងសកលវិទ្យាល័យ North Carolina នៅ Chapel Hill បានឲ្យដឹងថា "បច្ចេកទេសនេះបង្កើតជាប្រព័ន្ធបិទជិតមួយ ត្រាប់តាមសកម្មភាពរបស់ក្រពេញលំពែង នៅមនុស្សមានសុខភាពល្អម្នាក់ រំដោះអាំងស៊ុយលីន ដើម្បីស្ថេរភាពកម្រិតស្ករក្នុងឈាម ។ វាជួយកែប្រែឲ្យប្រសើរសុខភាព និងគុណភាពជីវិតសម្រាប់អ្នកជំងឺទឹកនោមផ្អែម" ។
បច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍន៍ដោយពួកអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ North Carolina State និងសកលវិទ្យាល័យ North Carolina នៅ Chapel Hill វិទ្យាស្ថានបច្ចេកវិទ្យា Massachusettes និងមន្ទីរពេទ្យកុមារ Boston ។ វិធីសាស្ត្រនេះត្រូវបានពិនិត្យពិសោធន៍ និងមានប្រសិទ្ធភាពរក្សាកម្រិតស្ករក្នុងឈាមធម្មតាក្នុងជាង១សប្តាហ៍ចំពោះសត្វ ។ បច្ចុប្បន្នពួកអ្នកស្រាវជ្រាវកំពុងបន្តការពិសោធន៍ដើម្បីឆ្ពោះទៅសាកល្បងជាក់ស្តែងលើមនុស្ស ៕
ប្រភព CEN
ព្យាបាលទឹកនោមផ្អែមដោយវិធីសាស្ត្រថ្មី ចាក់គ្រាប់ Nano
ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 7:46 PM
Labels:
ជម្ងឺ,
របកគំហើញថ្មីៗ
Post a Comment