Home » » ​ចេកអំបូង​ជា​ឱសថ​ព្យាបាល​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​

​ចេកអំបូង​ជា​ឱសថ​ព្យាបាល​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​

ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 7:37 PM

សកលវិទ្យា​ល័យ លី​វី​ភូ​ល ដ៏​ល្បីឈ្មោះ​របស់​អង់​គ្លេ​ង​បាន​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​ផ្កា​ស្ពៃ​ខាត់ណា និង​ចេកអំបូង​វា​ជួយ​ព្យាបាល​រោគ​ក្រពះ​ផ្សេងៗ​បាន ។ 

បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​បន្ទប់​ប្រតិបត្តិ​ការពិសោធន៍​គេ​បាន​រកឃើញថា កាក​សរសៃ​ពី​បន្លែ​វា​ជួយ​ការពារ​រាងកាយ​តាម​ធម្មជាតិ ប្រយុទ្ធ​ជាមួយ​អាការ រលាក​ក្នុង​ក្រពះ ។​

អ្នក​ពិសោធន៍​កំពុងតែ​រង់ចាំ​មើល​លទ្ធផល​ថា និង​ប្រើ​វា​ជា​អាហារ​ជា​ឱសថ ជាមួយនិង​រោគ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​បានដែរ​ឬ​អត់ ព្រោះ​រោគ​នេះ​វា​ធ្វើ​ឲ្យ​រាគរូស និង​ឈឺពោះ​ដែល​បច្ចុប្បន្ន​គេ​ជឿថា វា​កើតចេញពី​កក្តា​ក្នុង​បរិស្ថាន និង​ប្រព័ន្ធ​ពូជ​ម្នាក់ៗរបស់​មនុស្ស ។​

អ្នកវិទ្យាសាស្ត្រ​កំពុង​ផ្តោត​ការស្រាវជ្រាវ ពិនិត្យ​មើលថា អាហារ​ដែលមាន​កាក​ស​រ​សៃ ច្រើន​ក្នុងការ​ទទួលទាន ដើម្បី​ជួយ​ការ​បន្ទោ​របង់ ដូចជា​បន្លែ វា​ជួយ​កោសិកា​ក្នុង​ពោះវៀន បណ្តេញ​បាក់តេរី បង្ក​គ្រោះថ្នាក់​ចេញមក​បាន​ដោយ​របៀប​ណា ។ គេ​បាន​រកឃើញថា កាក​សរសៃ​ពី​ផ្លែ​ចេក​ខ្នាត​ដ៏​ធំ​មួយ ជាមួយនិង​ផ្កា​ស្ពៃ​ខាត់ណា​អាច​និង​មាន​ប្រយោជន៍ ក៏ប៉ុន្តែ​សារធាតុ​ការពារ​ផ្អូម​ដែល​មាននៅ​លាយ​ក្នុង​អាហារ ចំអិន​ស្រាប់​អាច​បម្លែង​​ឲ្យ​កើត​បញ្ច្រាសទិស​គ្នា ។​

វេជ្ជបណ្ឌិត បារី​ខែម​បែ​ល បាន​ពិសោធន៍​ឃើញថា ចំណែក​ផ្សំ​ផ្សេងៗ​នៃ​អាហារ​អាច​និង​មាន​ផល​ជាមួយ នឹង​ការ​បំលាស់​ទី​របស់​បាក់តេរី​ឆ្លងកាត់​ក្រពះ​យ៉ាងខ្លាំង ។ លោក​បាន​បន្តទៀតថា ការងារ​របស់​យើង​បាន​បង្ហាញថា អាចជា​វត្ថុ​ចាំបាច់​អ្នកជំងឺ​ប្រភេទ​នេះ ដែល​ត្រូវ​ជ្រើសរើស​យក​មក​ទទួល​ទាន តែ​​អាហារ​​ដែលមាន​ប្រយោជន៍ នឹង​កំណត់​អាហារ​ចំអិន​ស្រាប់​ឲ្យ​កាន់តែ​តិច​ចុះ ៕


ប្រភព CEN
ចែករំលែកអត្ថបទនេះ :
សូមចូលរួមបញ្ចេញមតិ និងចែករំលែកចំពោះអត្ថបទនេះ

Post a Comment

អត្ថបទមុន អត្ថបទបន្ទាប់ Home
 
ចូលរួមទស្សនាប្លក់ផ្សេងទៀតរបស់ខ្ញុំ : Allsong4khmer - កវីឯកា
និស្សិតពេទ្យឆ្នាំទី២ អន្តេវាសិកដ្ឋានសាកលវិទ្យាល័យវេជ្ជសាស្ត្រថៃប៊ិញ ខេត្តថៃប៊ិញ ប្រទេសវៀតណាម
រក្សាសិទ្ធិដោយ ពេទ្យខ្មែរ ផលិតនៅឆ្នាំ២០១៣
បង្កើតឡើងដោយ Maskolis
រចនាបន្ថែមដោយ ឃិន សំណាង
សូមអញ្ជើញចូលទស្សនាម្តងទៀត !!!
ទូរស័ព្ទលេខ : +841644995227/+855889411777 រឺអ៊ីម៉ែល bongpet@gmail.com