ម្ទេសក៏មានប្រយោជន៍សម្រាប់សុខភាព
អ្នកទទួលទានម្ទេស២ដងក្នុង១សប្តាហ៍នោះបន្ថយបាន ១/៣ ហានិភ័យរីកចម្រើនជំងឺ Parkinson យោងតាម Daily Mail ថ្ងៃ៩/៥ ។
នោះជាលទ្ធផលស្រាវជ្រាវរបស់បណ្ឌិត Susan Searles Nielson និងសហសេវិកនៅសកលវិទ្យាល័យវ៉ាស៊ីនតោន (អាមេរិក) ។
មុខសញ្ញាស្រាវជ្រាវគឺមនុស្ស៤៩០នាក់ ទើបត្រូវបានវិនិច្ឆ័យកើតជំងឺ Parkin son និង៦៤៤នាក់មិនកើតជំងឺនេះ ។
ក្រុមស្រាវជ្រាវសំណូមពរមុខសញ្ញាឲ្យដឹងពីរបបទទួលទាន និងទម្លាប់ជក់បារី ។
ពួកគេសង្កេតឃើញថា អ្នកទទួលទានអាហារមានផ្ទុក nicotine បន្តិចដូចជា ប៉េងប៉ោះ ដំឡូងបារាំង ម្ទេស និងត្រប់ស្វាយ នោះបន្ថយបាន១/៣ ហានិភ័យកើតជំងឺ Parkinson ។ រឿងនេះត្រូវបានសង្កេតឃើញយ៉ាងច្បាស់នៅអ្នកទទួលទានម្ទេស២ដងក្នុង១សប្តាហ៍ ។
ការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី Annals of Neurology ៕
ប្រភព CEN
Home »
បន្លែ ផ្លែឈើ
» ម្ទេសជួយបន្ថយហានិភ័យកើតជំងឺ Parkinson
ម្ទេសជួយបន្ថយហានិភ័យកើតជំងឺ Parkinson
ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 10:09 AM
Labels:
បន្លែ ផ្លែឈើ
Post a Comment