១៩% នៃបុរសប្រើថ្នាំបង្កការញៀន មានភាពមិនប្រក្រតីនៃការឡើងរឹង។
តាមការស្រាវជ្រាវថ្មីមួយគួរឲ្យជឿជាក់ បុរសដែលប្រើប្រាស់ច្រើនថ្នាំបន្ថយការឈឺចាប់កម្រតិខ្ពស់ក្នុងរយៈពេលវែងងាយមានភាពមិនប្រក្រតីនៃការឡើងរឹងរបស់លិង្គ ។
ក្នុងការស្រាវជ្រាវចុះផ្សាយលើទស្សនាវដ្តី Spine សម្រាប់ខែ៥ ពួកអ្នកស្រាវជ្រាវបានត្រួតពិនិត្យឯកសាររបស់បុរស១១.០០០នាក់ កំពុងប្រើថ្នាំតាមវេជ្ជបញ្ជាដូចជា Oxycodone ដើម្បីព្យាបាលជំងឺឈឺខ្នង ។ លទ្ធផល អ្នកប្រើថ្នាំបន្ថយការឈឺចាប់កម្រិតខ្ពស់ រយៈពេលវែងមានហានិភ័យព្យាបាលការឡើងរឹងមិនប្រក្រតីច្រើនជាង៥០% ប្រៀបនឹងអ្នកមិនប្រើថ្នាំ ។
អ្នកជំងឺត្រូវបានចាត់ទៅក្នុងសណ្ឋានប្រើប្រាស់ថ្នាំបន្ថយឈឺចាប់កម្រិតខ្ពស់ ផឹកពី ៨០mg ក្នុង១ថ្ងៃ ចំពោះ Oxycontin និង ១២០mg ក្នុង១ថ្ងៃ ចំពោះ Morphine ។
ពិនិត្យជារួម ប្រមាណ១៩% នៃបុរសប្រើថ្នាំបង្កញៀនមានភាពមិនប្រក្រតីនៃការឡើងរឹង ប៉ុន្តែការស្រាវជ្រាវឲ្យដឹងថា តួលេខនេះអាចច្រើនជាង ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា ហេតុតែមានរឿងនេះ គឺដោយសារពពួកថ្នាំបន្ថយការឈឺចាប់ក្រុម Opioid អាចធ្វើឲ្យថយចុះបរិមាណ testosterone នៅបុរស ។ ទន្ទឹមនោះពួកអ្នកស្រាវជ្រាវឲ្យដឹងថា ការស្តែងចេញដូចជារោគផ្លូវចិត្តក្នុងពេលកើតជំងឺរ៉ាំរ៉ៃក៏បណ្តាលឲ្យគេកើតជំងឺ ។
ការស្រាវជ្រាវព្រមានអ្នកជំងឺ និងពួកវេជ្ជបណ្ឌិតថា ពពួកថ្នាំបន្ថយការឈឺចាប់មិនអាចនាំមកនូវប្រសិទ្ធភាពតែ១រំពេចចង់ប្រសិទ្ធភាពយូរអង្វែងត្រូវមានវិធានការព្យាបាលវែងឆ្ងាយជាង ។ "មានវិធានការព្យាបាលច្រើននាំមកប្រសិទ្ធភាពយូរអង្វែង សម្រាប់ជំងឺឈឺរ៉ាំរ៉ៃ ដូចជាអនុវត្តកម្មវិធីហាត់ប្រាណគួបផ្សំជាមួយវិធីព្យាបាលយល់ដឹងទង្វើ" បណ្ឌិត Deyo អ្នកដឹកនាំការស្រាវជ្រាវឲ្យដឹង ៕
ប្រភព CEN
Home »
សិច និងស្នេហា
» ប្រើថ្នាំបន្ថយឈឺចាប់ច្រើន ងាយបណ្តាលឲ្យមានភាពមិនប្រក្រតី នៃការឡើងរឹងប្រដាប់ភេទ
ប្រើថ្នាំបន្ថយឈឺចាប់ច្រើន ងាយបណ្តាលឲ្យមានភាពមិនប្រក្រតី នៃការឡើងរឹងប្រដាប់ភេទ
ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 10:12 AM
Labels:
សិច និងស្នេហា
Post a Comment