អ្នកអាចបញ្ចុះទំងន់ដោយមិនចាំបាច់កាត់បន្ថយរបបអាហារ ប្រសិនបើអ្នកបានអនុវត្តនូវគន្លឹះតូចៗ ងាយៗមួយចំនួន ដូចខាងក្រោមនេះ ៖
-ទទួលទានច្រើននៅអាហារពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់ទទួលទានឲ្យរួចៗនៅពេលព្រឹក ច្រើនតែស្រូបយកម្ហូបអាហារច្រើន។ ដូច្នេះប្រសិនបើអ្នកកំពុងចង់បញ្ចុះទម្ងន់ នោះត្រូវចាប់អារម្មណ៍ថា អាហារពេលព្រឹក ឥទ្ធិពលយ៉ាងច្រើនទៅដល់ទម្ងន់។ ការសិក្សាផ្សេងមួយទៀតបានបង្ហាញថា អ្នកទទួលទានស៊ុត២គ្រាប់ សម្រាប់អាហារពេលព្រឹក តែងប្រើប្រាស់ថាមពលច្រើនជាង ៦៥% បើប្រៀបធៀបជាមួយអ្នកទទួលទានអាហារផ្សេងទៀតដូចជានំបុ័ង។ ក្រៅពីស៊ុត អ្នកអាចជ្រើសរើសយកអាហារណាដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនសម្រាប់អាហារពេលព្រឹកដូចជា yoghurt ធម្មជាតិ, ផ្លែឈើនិងគ្រាប់ស្ងួតដូចជា គ្រាប់កៅឡាក់, គ្រាប់ស្វាយចន្ទី គ្រាប់ល្ពៅ ជាដើម ។
-គ្រាប់ធញ្ញជាតិទាំងមូល
ចំណីអាហារកែច្នៃពីអង្ករសំរូប, អង្ករដំណើប, សណ្តែក ... ច្រើនតែរំលាយយឺត ហេតុនេះ បន្ទាប់ពីទទួលទាន នោះអ្នកមានអារម្មណ៍ថាឆ្អែតបានយូរជាង។ ក្រៅពីនេះ គ្រាប់ធម្មជាតិទាំងមូល នៅរួមចំណែកជួយរក្សាបានជាតិស្ករក្នុងឈាម ហេតុនេះជួយបន្ថយអារម្មណ៍ឃ្លាន។ ការសិក្សាមួយបានបង្ហាញថា អ្នកទទួលទានគ្រាប់ធញ្ញជាតិច្រើនកើនទម្ងន់តិចជាងអ្នកទទួលទានតិច។
-ផ្លែឈើ
ការស្រាវជ្រាវបង្ហាញថា ទទួលទានផ្លែឈើ មុនពេលបាយ ងាយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត។ ទោះបីផ្លែឈើមានកាឡូរីតិច តែការទទួលទានវាមុនពេលបាយ អាចទប់ស្កាត់ការបរិភោគបន្ថែមអាហារផ្សេងៗច្រើនទៀត បន្ទាប់ពីនោះ។ កត្តាដ៏សំខាន់មួយបញ្ជាក់ថា ផ្លែឈើល្អសម្រាប់ការបញ្ចុះទំងន់ វាមានផ្ទុកជាតិសរសៃយ៉ាងច្រើន។ ជាតិសរសៃបង្កើតអារម្មណ៍ឆ្អែតយូរជាង, ទន្ទឹមនោះ បន្ថយជាតិខ្លាញ់ស្រូបចូលសរីរាង្គ ។ អ្នកអាចទទួលទានផ្លែឈើសម្បូរជាតិសរសៃដូចជាផ្លែប៉ោម, strawberries ... មុនពេលបាយ។
-ចំណីអាហារដែលមានផ្ទុកអាស៊ីត folic
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលចង់បញ្ចុះទម្ងន់ និងទទួលទានច្រើនអាហារមានផ្ទុកផ្ទុកអាស៊ីត folic (នោះហៅថា folate) តែងបញ្ចុះបានច្រើនជាងអ្នកមានរបបអាហារមានផ្ទុកអាស៊ីត folic តិចតួច។ អាស៊ីតនេះជំនួយការបញ្ចុះទំងន់ដោយវិធីស្ថិរភាពកម្រិតអាំងស៊ុយលីននៅក្នុងឈាម ដូច្នេះ រំញោចសរីរាង្គដុតជាតិខ្លាញ់ពីអាហារជំនួសឱ្យការស្តុកទុកក្រោមសណ្ឋានខ្លាញ់លើស។ ត្រូវបន្ថែមចំណីអាហារសម្បូរអាស៊ីត folic ដូចជា spinach, សណ្តែក។
-អាហារបង្កើនសាច់ដុំ
ផ្ទាំងសាច់ដុំដើរតួនាទីយ៉ាងសំខាន់ ចំពោះការបញ្ចុះទម្ងន់ដោយសារអ្នកកាន់តែមានជាលិកាសាច់ដុំច្រើន នោះសរីរាង្គដុតបំផ្លាញកាន់តែច្រើន។ អាចរំញោចការរីកចម្រើនសាច់ដុំដោយវិធីប្រើពពួកអាហារជួយបង្កើនដង់ស៊ីតេសាច់ដុំនិងសាច់ ឧទាហរណ៍ដូចជាប្រូតេអ៊ីនសត្វ។ ទន្ទឹមនោះ អ្នកគួរទទួលទានអាហារបន្ទាប់បន្សំទាំងមុន និងបន្ទាប់ពីការធ្វើលំហាត់ប្រាណ ដើម្បីទទួលទានបន្ថែម ថាមពលសម្រាប់សរីរាង្គ និងបង្កលក្ខណៈឲ្យសាច់ដុំរីកលូតលាស់។ ចូរបរិភោគចេក,ប៊័រ សណ្តែកដី , នំបុ័ង, យ៉ាអួរជាមួយនឹងស្ត្រប៊ឺរី មុនពេលហ្វឹកហាត់ និងទទួលទានសាច់សុទ្ធ, ប្វ្រម៉ា... ក្រោយពេលហាត់ និងសាច់គ្មានខ្លាញ់ឈីស... បន្ទាប់ពីការធ្វើលំហាត់ប្រាណ៕
ប្រភព CEN
Home »
សោភ័ណភាព និងសម្រស់
» បញ្ចុះទម្ងន់ដោយមិនចាំបាច់ទទួលទានអាហារតិច
បញ្ចុះទម្ងន់ដោយមិនចាំបាច់ទទួលទានអាហារតិច
ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 3:57 PM
Labels:
សោភ័ណភាព និងសម្រស់
+ comments + 1 comments
Jackpotcity Mobile Casino App - JT Hub
JackpotCity Mobile Casino 제천 출장샵 is 경기도 출장샵 a 춘천 출장샵 trusted, secure and reputable mobile casino that offers a wide range 여주 출장샵 of payment methods. · No download 하남 출장샵 required.
Post a Comment