អាំងថ្ងៃតាមវិធីត្រឹមត្រូវពុំត្រឹមតែធ្វើឲ្យស្មារតីស្រឡះស្រឡំ មានប្រយោជន៍សម្រាប់សុខភាពប៉ុណ្ណោះទេ តែនៅជួយបុរសកែប្រែប្រសើរឡើងគុណភាពមេជីវិត និងចំណង់ផ្លូវភេទរបស់ខ្លួន ។
តាមពួកអ្នកវិទ្យាសាស្ត្រ បុរសអាំងថ្ងៃពី១៥-២០នាទី នៅពេលព្រឹកពីម៉ោង៦ដល់ម៉ោង៩ នឹងជួយស្បែកផលិតវីតាមីន D បង្កើនលទ្ធភាពស្រូបយកកាល់ស្យូម និងសម្រួលហ្សែនលូតលាស់មួយចំនួន ។ សំខាន់បំផុតគឺទម្លាប់នេះមានប្រយោជន៍សម្រាប់ការរីកចម្រើនរបស់មេជីវិត ។
ពួកជំនាញការខាងផ្លូវភេទឲ្យដឹងថា អាំងថ្ងៃតាមរបៀបត្រឹមត្រូវក្នុងរយៈពេល១ម៉ោងជួយសរីរាង្គបុរសកើន៦៩% Testosterone ។ Testosterone ជាអ័រម៉ូនភេទបុរសសំខាន់បំផុតចំពោះមនុស្សប្រុស ។ អ័រម៉ូននេះឥទ្ធិពលទៅដល់ការរីកចម្រើនរបស់ប្រដាប់បន្តពូជ លទ្ធភាពផលិតមេជីវិត ចំណង់ "សិច" និងបុគ្គលិកលក្ខណៈរបស់បុរស ។
ជាងនេះទៀត ពួកអ្នកស្រាវជ្រាវចាត់ទុកថា វីតាមីន D ក្នុងពន្លឺព្រះអាទិត្យនៅជួយឲ្យមេជីវិតមាំមួន និងមានល្បឿនលឿនជាងក្នុងដំណើរការបង្កកំណើតជាមួយពង ។ រដូវត្រជាក់ពុំសូវមានពន្លឺព្រះអាទិត្យ វីតាមីន D ក្នុងឈាមរបស់បុរសថយចុះ ហេតុនេះតម្រូវការផ្លូវភេទក្នុងរដូវនេះក៏ថយចុះទៅតាមនេះដែរ ។ អាស្រ័យដោយមូលហេតុនេះ ពួកជំនាញការខាងផ្លូវភេទទូន្មានស្វាមីភរិយាទាំងឡាយចង់មានកូនត្រូវ "ប្រឹងប្រែង" នៅរដូវក្តៅខ្ទង់ខែ៦ ជាពេលវេលាល្អបំផុតដើម្បីបង្កើតកូន ។
ប៉ុន្តែ ការសន្និដ្ឋាននេះត្រឹមត្រូវ តែចំពោះបុរសមានទម្លាប់អាំងថ្ងៃដោយវិទ្យាសាស្ត្រ ។ ដំបូន្មានសម្រាប់បុរសគឺមិនត្រូវនៅកណ្តាលថ្ងៃចន្លោះពីម៉ោង១១ដល់ម៉ោង៣រសៀល ព្រោះនេះជាពេលក្តៅបំផុត ពន្លឺព្រះអាទិត្យសម្បូរកាំរស្មីអ៊ុលត្រាវីយូឡេមានគ្រោះថ្នាក់បំផុត ។ ប្រសិនចង់ស្រូបបានយ៉ាងច្រើនរីតាមីន D សម្រាប់សរីរាង្គ បុរសត្រូវធ្វើចលនា ឬលេងល្បែងណា១នោះ ឬដើរកម្សាន្តលើឆ្នេរខ្សាច់មាត់សមុទ្រ ។ ពេលសរីរាង្គធ្វើចលនា ស្បែកនឹងមានលទ្ធភាពស្រូបពន្លឺព្រះអាទិត្យល្អបំផុត ។
ក្រៅពីនេះដើម្បីកុំឲ្យស្បែករោលថ្ងៃ ឬជួបបញ្ហាគ្រោះថ្នាក់យូរអង្វែងណានោះបង្កឡើងដោយកាំរស្មី UV ពេលអាំងថ្ងៃបុរសក៏ត្រូវប្រើក្រែមការពារកម្តៅថ្ងៃ ពាក់វ៉ែនតាខ្មៅ ៕
ប្រភព CEN
Home »
សិច និងស្នេហា
» អាំងថ្ងៃជួយបុរសបង្កើនចំណង់ "សិច" ?
អាំងថ្ងៃជួយបុរសបង្កើនចំណង់ "សិច" ?
ដោយ PUZEE ថ្ងៃ Sunday, May 19, 2013 | ម៉ោង 10:15 AM
Labels:
សិច និងស្នេហា
Post a Comment